រីករាយស្វាគមន៍!!! ជប៉ុន កំណត់យកកម្ពុជា ជាគោលដៅវិនិយោគទី ១ នៅអាស៊ីអាគ្នេយ៍

16401
  • កាលពីពេលថ្មីៗនេះរដ្ឋាភិបាលជប៉ុនបានបង្ហាញពីផែនការវិនិយោគដ៏សម្បើមរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយជ្រើសរើសយកម្ពុជាប្រទេសគោលដៅដ៏មានសក្ដានុពលបំផុតទីមួយទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ទីក្រុងវៃឆ្លាតសម្រាប់ផែនការវិនិយោគដ៏សម្បើមរបស់ខ្លួន ។

    ព័ត៌មាននេះត្រូវបានចេញផ្សាយដោយសារព័ត៌មានជប៉ុនដ៏ល្បីឈ្មោះ Nikkei Asian Review បានចេញផ្សាយនៅពេលថ្មីនេះថា ប្រទេសកម្ពុជាគឺជាទីតាំងសំខាន់ទីមួយ សម្រាប់គំនិតផ្ដួចផ្ដើមការវិនិយោគដ៏សម្បើមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ជាមួយនឹងក្រុមហ៊ុនប្រមាណ ៦០ ទាំងក្នុងផ្នែកពាណិជ្ជកម្ម ធនាគារ អ្នកម៉ៅការទូទៅ និង ក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀតបានត្រៀមរួចរាល់អស់ហើយសម្រាប់វិនិយោគនៅកម្ពុជា ។

    តាមរយៈកិច្ចពិភាក្សាទ្វេភាគីរវាងរាជរដ្ឋាភិបាលកម្ពុជា និង ជប៉ុននាពេលកន្លងមកខាងភាគីជប៉ុនសន្យាថា នឹងចូលមកធ្វើការវិនិយោគនៅប្រទេសកម្ពុជាទាក់ទងនឹងការអភិវឌ្ឍន៍ទីក្រុង ដោយផ្ដោតសំខាន់លើបរិស្ថាន និង ហេដ្ឋារចនាសម្ព័ន្ធនានាទាក់ទងនឹងទីក្រុងឆ្លាតវៃ ( Smart City ) ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី