
កីឡាករ Leo Messi បានក្លាយជាគូប្រជែងដ៏កាចសាហាវរបស់ក្លិប Real Madrid ជាយូណាស់មកហើយ ។ ហើយឥឡូវនេះគាត់នឹងត្រូវចូលទៅទីលានហ្វឹកហាត់របស់ Real Madrid ។
ក្រុមជម្រើសជាតិអាហ្សង់ទីននឹងត្រូវជួបជាមួយ អេស្ប៉ាញ នៅ Wanda Metropolitano នៅសប្តាហ៍ក្រោយ។ ពួកគេបានជ្រើសរើសកន្លែងហ្វឹកហាត់របស់ក្លិប Real Madrid ដើម្បីហ្វឹកហាត់ផ្ទាល់។ នេះមានន័យថា Leo Messi រួមទាំងអតីតមិត្តរួមក្រុម Barcelona កីឡាករ Javier Mascherano នឹងត្រូវហ្វឹកហាត់ប្រហែល ៣ ថ្ងៃនៅលើទីលានរបស់ក្លឹប Real Madrid ។
អាហ្សង់ទីននឹងត្រូវលេងជាមួយអេស្ប៉ាញនៅថ្ងៃអង្គារសប្តាហ៍ក្រោយជាលក្ខណះមិត្តភាព ហើយប្រកួតបន្តរបស់ពួកគេត្រូវប៉ះជាមួយ ក្រុម អ៊ីតាលី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៕
ដោយ៖ Dara Hunii