
ក្លឹប Milan និង Juventus ត្រូវបានរាយការណ៍ថាបានទាក់ទងទៅកាន់ Real Madrid លើកីឡាករ Dani Ceballos ដើម្បីរៀបចំកិច្ចព្រមព្រៀងស្រដៀងគ្នាទៅនឹងការផ្ទេរ Alvaro Morata ទៅកាន់ក្លឹប Juventus កាលពីប៉ុន្មានឆ្នាំមុន។
ខណៈដែលរបាយការណ៍របស់ OK Diario និង Mundo Deportivo បានបញ្ជាក់ថាខ្សែបំរើវ័យក្មេងដែលមានទេពកោសល្យអាចនឹងត្រូវបានខ្ចីជើងទៅប្រទេសអ៊ីតាលី ក្នុងរយៈពេលពីរឆ្នាំ ។ នៅរដូវក្តៅឆ្នាំ ២០១៤ ក្លឹប Juve បានយក Morata ក្នុងតម្លៃ ២០ លានអឺរ៉ូហើយបន្ទាប់មកបានលក់គាត់ត្រលប់ទៅ Real Madrid ពីរឆ្នាំក្រោយមកក្នុងតម្លៃ ៣០ លានអឺរ៉ូ ។ វាជាផលប្រយោជន៏សម្រាប់កីឡាករដែលទទួលបានពេលវេលាលេងកាន់តែច្រើនឡើងហើយនៅទីបញ្ចប់គាត់ទទួលបានប្រាក់ផ្ទេរ ៦៦ លានផោនទៅឱ្យ Chelsea នៅឆ្នាំ ២០១៧ ។
Ceballos កំពុងតែស្វែងរកការអភិវឌ្ឍខ្លួនខណៈដែលរូបគេបានព្យាយាមបង្កើតខ្លួននៅឯម៉ាឌ្រីដក្នុងរដូវកាលនេះដោយមានការបង្ហាញខ្លួនត្រឹមតែ ៩ ប្រកួតប៉ុណ្ណោះ ៕
ដោយ៖ Dara Hunii