អបអរសាទរ!! កម្ពុជា នឹងមានរោងចក្រចម្រាញ់ទឹកស្អុយដំបូងបំផុតដែលមានតម្លៃ ២៧ លានដុល្លារ

23471

ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញ និង ក្រុមសិក្សាបច្ចេកទេសជប៉ុននៃអង្គការ JICA កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ បានបើកកិច្ចប្រជុំពិភាក្សាមួយលើគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អុយក្នុងគម្រោងទឹកប្រាក់តម្លៃ ២៧ ដុល្លារ ដែលដែលស្ថិតនៅតំបន់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន រាជធានីភ្នំពេញបានបញ្ជាក់នៅថ្ងៃទី ១៨ ខែឧសភា នេះថា៖ ” ប្រទេសកម្ពុជាគ្រោងសាងសង់រោងចក្រចម្រាញ់ទឹកស្អុយជំហានទី ១ នៅតំបន់ជើងឯក ខណ្ឌដង្កោ ដែលគម្រោងនេះមានទំហំទឹកប្រាក់ចំនួន ២៧ លានដុល្លារជាជំនួយដែលផ្តល់ជូនពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA ” ។ លោក សាំ ពិសិដ្ឋ បានបន្តថា៖ ” យើងនឹងទទួលបានគម្រោងអង្គការ JICA ដើម្បីសាងសង់រោងចក្រចម្រាញ់ទឹកស្អុយជំហានទី ១ នេះពុំទាន់មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទន្លេនិងបឹងបួរនៅឡើយទេ ដែលជាហេតុធ្វើឱ្យមានការបំពុលទឹកទន្លេ និង បឹងបួរមួយចំនួននៅប៉ែកខាងត្បូង និង ខាងជើងរាជធានីភ្នំពេញ ” ។

គួរបញ្ជាក់ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញមានប្រព័ន្ធបង្ហូរទឹកភ្លៀងដូចជាបណ្ដាញលូមូល លូប្រអប់ លូជ្រុងអណ្ដូងលូគ្រប់ប្រភេទ ប្រឡាយចំហរបង្ហូរទឹកភ្លៀង ប្រឡាយបេតុង និង ស្ថានីយបូមទឹកជុំវិញរាជធានីចំនួន ១៤ ស្ថានីយក្នុងនោះកំពុងសាងសង់ស្ថានីយថ្មីចំនួន ៣ កន្លែងដែលបង្កើនសមត្ថភាពបូម ៣ ដង ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី