ដុតបាត់!! Troll នៅលើហ្វេសប៊ុកមិនអស់ចិត្ត ឆន សុវណ្ណរាជ ត្រូវគេតាមដុតដល់លើឆាកទៀត(វីដេអូ)

23472

ប្រិយមិត្តមួយចំនួនប្រាកដជាជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុនដែលជាថ្ងៃមង្គលការរបស់កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណរាជ ត្រូវអ្នកលេងបណ្តាញសង្គម Troll រូបលោកពេញហ្វេសប៊ុកដោយយករូបលោកទៅកាត់តសរសេរ Caption ឈឺចាប់ និង សរសេរចំណងជើងបទ ចម្រៀងរបស់លោកបង្ហោះដែលមានអ្នកគាំទ្រមិនតិចនោះទេនាំគ្នាចែករំលែកតៗគ្នារហូតរាប់ម៉ឺនដងឯណោះ ។

យ៉ាងណាមិញស្រាប់តែកាលពីម្សិលមិញនេះនៅលើឆាកប្រគំតន្ត្រីកម្មវីធីមួយកន្លែង លោក ឆន សុវណ្ណរាជ នៅតែត្រូវគេដុតអំពីរឿងនេះដដែលនៅលើឆាកថែមទៀត បើទោះជាពិធីមង្គលការនោះបានកន្លងផុតអស់ប៉ុន្មានថ្ងៃក៏ដោយ ។ មិនត្រឹមតែប៉ុណ្ណោះអ្វីដែលភ្ញាក់ផ្អើលខ្លាំងនោះដើម្បីបំពេញបំណងអ្នកគាំទ្រដែលបាន Troll រូបលោកពេញបណ្ដាញសង្គម លោក ឆន សុវណ្ណរាជ ច្រៀងបទចម្រៀងដែលអ្នកគាំទ្រសរសេរ Troll មកទាំងអស់តែម្តង ហើយថែមទាំងនិយាយផ្ញើរជូន អ្នកនាង ឱក សុគន្ធកញ្ញា ជាពិសេសថែមទៀតផង ។ ហើយរូបលោកថែមទាំងនិយាយបញ្ជាក់ទៀតថា រូបលោកគ្មានការឈឺចាប់អ្វីនោះទេ ហើយអ្នកទាំងពីរគឺគ្រាន់តែជាដៃគូចម្រៀងតែប៉ុណ្ណោះ ។

ទោះជាយ៉ាងណាក្តីក្រោយពីឃើញបែបនេះអ្នកគាំទ្រមិនអាចទប់សំណើចបាននោះទេ ព្រោះមិននឹកស្មានថា រឿងកន្លងហួសអស់ជាច្រើនថ្ងៃទៅហើយ តែលោក ឆន សុវណ្ណរាជ នៅតែត្រូវគេតាមដុតរឿងពិធីមង្គលការអ្នកនាង ឱក សុគន្ធកញ្ញា ដល់លើឆាកទៀត ៕

ទស្សនាវីដេអូទាំងអស់គ្នា៖

តោះមកស្ដាប់បទពិរោះៗទាំងអស់គ្នាហាហា ដុតបងរាជនៅលើឆាកចឹងតែម្ដង 😂😂😂

Posted by Chhorn sovannareach Oudong fans page on Saturday, May 18, 2019

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី