
ក្លឹបអ្នកមានរបស់បារាំង PSG បានធ្វើឱ្យកីឡាករ N’Golo Kante ក្លាយជាគោលដៅផ្ទេររបស់ពួកគេប៉ុន្តែកីឡាករ N’Golo មិនចាប់អារម្មណ៍ក្នុងការចាកចេញពី Chelsea ទេនៅរដូវកាលនេះទេ ។
Kante បាននិយាយថា៖ “ខ្ញុំនៅផ្ទះ វាគឺជាក្លឹបរបស់ខ្ញុំ ខ្ញុំគឺជាកីឡាកររបស់តោខៀវ ។ នេះជាឆ្នាំទី ២ របស់ខ្ញុំនៅ Chelsea បន្ទាប់ពីអ្វីដែលបានកើតឡើងកាលពីរដូវកាលមុនវាគឺជារឿងមួយដ៏ល្អសម្រាប់យើងព្រោះយើងបានអបអរការឈ្នះពានរង្វាន់ ។
នៅរដូវកាលទី ២ ខ្ញុំត្រូវទៅលេងនៅក្របខ័ណ្ឌ Champions League ហើយយើងនឹងបន្តទៅឈរក្នុងចំណាត់ថ្នាក់កំពូលទាំងបួនទៀត។ យើងនឹងប្រយុទ្ធរហូតដល់បញ្ចប់ដើម្បីបញ្ចប់ក្នុងលំដាប់កំពូលទាំងបួននិងដើម្បីឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League ។
យើងក៏មាន FA Cup ផងដែរសម្រាប់ការប្រកួត វាគឺជាការប្រកួតប្រជែងដ៏ល្អមួយកាលពីរដូវកាលមុនយើងបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ។ វាគឺជាពានរង្វាន់តែមួយគត់ដែលយើងអាចឈ្នះនៅរដូវកាលដូច្នេះយើងត្រូវតែផ្តល់អ្វីគ្រប់យ៉ាងដើម្បីឈានទៅដល់វគ្គផ្តាច់ព្រ័ត្រនិងឈ្នះវា ៕
ដោយ៖ Dara Hunii