អ្នកជំនួញ ៤ នាក់សម្រេចចិត្តបើកហាងតែបៃតង «KAMU» នៅកម្ពុជា ដោយទិញ Franchise ពីថៃដើម្បីបំពេញតម្រូវការអតិថិជននៅកម្ពុជា

18840

ដោយមើលឃើញពីសក្តានុពលខ្ពស់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា ដើម្បីស្វែងរកប្រាក់ចំណូលនោះ ហាងតែបៃតង «KAMU» ដែលទិញហ្វ្រែនឆាយពីប្រទេសថៃ បានបើកសម្ពោធដាក់លក់ជាផ្លូវការនៅហើយកាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៩ មានទីតាំងផ្ទះលេខ ១៦EO ផ្លូវលេខ ៥១ នៅសង្កាត់បឹងកេងកេង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ មានប្រសាសន៍ក្នុងពិធីនេះ លោក សួន សុវណ្ណពិសិដ្ធ ម្ចាស់ភាគហ៊ុនហាងតែបៃតង «KAMU» ម្នាក់ក្នុងចំណោមម្ចាស់ភាគហ៊ុនទាំង ៤ បានឱ្យដឹងថា បានជាលោកសម្រេចចិត្តទិញ Franchise ពីប្រទេសថៃ មកបើកអាជីវកម្មនៅកម្ពុជា គឺដើម្បីឲ្យប្រជាពលរដ្ឋទទួលបានភេសជ្ជៈម៉ាកល្បី ដែលមានតម្លៃធូរថ្លៃ និងមានគុណភាព ជាពិសេសមិនប៉ះពាល់ដល់សុខភាព ។

លោក សួន សុវណ្ណពិសិដ្ធ បានបន្តថា ជាពិសេសដោយមើលឃើញថា នាពេលបច្ចុប្បន្ននេះ យុវវ័យចាប់ផ្តើមចូលចិត្តគ្រឿងភេសជ្ជះ ដែលមានប្រយោជន៍ដល់សុខភាព និងផ្តល់ផាសុខភាព កាន់តែខ្លាំងឡើងៗនាប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ក្នុងនោះយុវវ័យ ចាប់ផ្តើមនិយមចូលចិត្តពិសារតែបៃតងទឹកដោះគោកាន់តែច្រើនឡើងៗ ដោយសារតែវាមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់អ្នកពិសានោះទេ អតិថិជនថែមទាំងអាចរីករាយ និងកំសាន្តជាមួយ ទីកន្លែងដែលត្រជាក់ស្រួល សម្រាប់អង្គុយជជែកគ្នាកំសាន្ត និងការផ្តល់ជូនដោយឥតគិតថ្លៃនូវបណ្តាញ វ៉ាយហ្វាយ សម្រាប់លេង អ៊ីនធើណែត ជាពិសេសនោះ គឺតែបៃតងទឹកដោះគោ ដែលមានតម្លៃសមរម្យ ។

លោកបន្ថែមទៀតថា ដោយបានមើលឃើញពីអត្ថប្រយោជន៍របស់តែបៃតងទឹកដោះគោ មិនត្រឹមតែជួយសម្រកជាតិខ្លាញ់ និងកាឡេស្ទើរ៉ូក្នុងសរសៃឈាមប៉ុណ្ណោះទេ វាថែមទាំងជួយការពារយើងពីជម្ងឺបេះដូងផ្សេងៗទៀតផង ។ ម៉្យាងទៀត វាថែមទាំងជួយសម្រួលប្រព័ន្ធភាពស៊ាំក្នុងសារពាង្គកាយ ដើម្បីប្រយុទ្ធនឹងជម្ងឺ ដូចជា ជម្ងឺមហារីក ជម្ងឺរលាកថ្លើម ជម្ងឺទឹកនោមផ្អែម និងជម្ងឺពិបាកដកដង្ហើម ។ បន្ថែមលើនេះ ការពិសាតែបៃតងទឹកដោះគោច្រើនជួយឲ្យ សុភាពនារីមានសាច់ឈាមស្រស់ថ្លា និងជួយបំប៉នសម្ផស្សជាដើម ទើបលោក រួមនិងម្ចាស់ភាគហ៊ុន៣នាក់ទៀតសម្រេចចិត្តនាំយកផលិតផលតែបៃតងលក់នៅកម្ពុជា ៕

ដោយ៖ វី

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី