Rooney ថា Man Utd អន្តរាយដូចនេះ គឺមកពីកីឡាករងប់នឹងសម្ភារះនិយម និងបណ្ដាញសង្គមជ្រុលពេក

18655
  • កីឡាករ Wayne Rooney អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស និង បច្ចុប្បន្នកំពុងបន្តអាជីពបាល់ទាត់នៅក្លឹប DC United នៅក្របខណ្ឌ MLS សហរដ្ឋអាមេរិក បានលើកយកហេតុផលនៃការងប់ងល់នឹងការប្រើប្រាស់បណ្តាញសង្គមរបស់កីឡាករ ថាគឺជាដើមហេតុនៃបរាជ័យដ៏ធំធេងនេះ ។ ហើយមួយវិញទៀតគឺមកពីកីឡាករ Manchester United មិនគោរពកោតក្រែងចិត្តគ្រូបង្វឹកលោក Ole Gunnar Solskjaer និង ជំនួយការគ្រូបង្វឹកលោក Michael Carrick ។

    Rooney បាននិយាយថា៖ ” ខ្ញុំគិតថាកីឡាករត្រូវតែខ្លាចនរណាម្នាក់ ។ ពួកគេត្រូវតែខ្លាចលោក Ole Gunnar ។ ពួកគេត្រូវតែខ្លាច Michael Carrick ។ ពួកគេត្រូវគោរព ហើយនឹងខ្លាចអ្នកទាំងនោះដែរ ។ របៀបលេងមានការផ្លាស់ប្តូរសង្គមក៏ផ្លាស់ប្តូរ ហើយគេក៏មានបណ្តាញសង្គមទៀត ។ យើងមានកីឡាករដែលប្រកួតចាញ់ ហើយផុសអ្វីៗគ្រប់បែបយ៉ាងលើបណ្តាញសង្គមដូចជាពីសម្លៀកបំពាក់ថ្មីៗ ពីទឹកអប់ ពីអ្វីផ្សេងៗដែលគួរឱ្យចាប់អារម្មណ៍ ” ។

    វិរះបុរស Man Utd រូបនេះបន្ថែមថា៖ ” ពេលអ្នកគាំទ្រនិយាយលើបញ្ហានេះថាហេតុអ្វីបានជាគេផុសអញ្ចឹង? ពួកគេតែងតែដាក់បន្ទុកទៅលើអ្នកកាន់ផ្នែកទីផ្សាររបស់ពួកគេឱ្យទទួលខុសត្រូវ ។ ប៉ុន្តែអ្នកទាំងនោះ (អ្នកធ្វើការខាងទីផ្សារ) ធ្វើការឱ្យពួកគេ ។ ខ្ញុំក៏មានមនុស្សធ្វើការឱ្យខ្ញុំអីញ្ចឹងដែរ ហើយពួកគេមិនដែលហ៊ានផុសអី ដោយគ្មានការអនុញ្ញាតពីខ្ញុំឡើយ ។ គេត្រូវតែទទួលខុសត្រូវព្រោះគេជាប្រធានលើជំនួញនេះ ។ ប៉ុន្តែមានឯណាកីឡាករទាំងនេះដូចជាកំពុងតែរកនរណាម្នាក់ដើម្បីអាចឱ្យខ្លួនឈរនៅពីក្រោយ (រកគេមកទទួលកំហុសជំនួសខ្លួន) មិនថានៅលើបណ្តាញសង្គម និងនៅលើទីលាននោះទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី