ក្រោយ Google ដក់ Android ពេលនេះ Huawei ត្រៀមប្រើ HongMeng OS ចាប់ពីសេរ៊ី Mate 30 តទៅ

23058
  • សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង ចិន បាននឹងកំពុងរងភាពតានតឹងរហូតត្រូវបង្ខំចិត្តឱ្យក្រុមហ៊ុន Google ដែលត្រៀមនឹងបញ្ចប់ការសហការជាមួយក្រុមហ៊ុនយក្សចិន Huawei ។ ទាក់ទិននឹងបញ្ហានេះរាល់បណ្តាស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei កំពុងប្រឈមនឹងបាត់បង់ការគាំទ្រលើកំណែ Update ប្រព័ន្ធ Android ធ្វើឱ្យទាន់សម័យជំនាន់ថ្មីនៅពេលខាងមុខ ។

    ជុំវិញដំណោះស្រាយពីសំណាក់ក្រុមហ៊ុនក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថា នឹងយកប្រព័ន្ធប្រតិបត្តិ HongMeng OS ដែលអភិវឌ្ឍដោយក្រុមហ៊ុនរបស់ខ្លួនផ្ទាល់មកប្រើប្រាស់ជំនួសប្រព័ន្ធ Android ក្នុងលក្ខខណ្ឌដែលមិនអាចសម្របសម្រួលជាមួយរដ្ឋាភិបាលអាចអាមេរិក ។ របាយការណ៍មួយក៏បានចុះផ្សាយថ្មីៗនេះថា HongMeng OS នឹងសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការលើសេរ៊ីស្មាតហ្វូន Huawei Mate 30 ដែលរំពឹងប្រកាសនាចុងឆ្នាំ ២០១៩ នេះតទៅ ។

    តាមការឱ្យដឹងពី Huawei Central សម្រាប់ការអភិវឌ្ឍ HongMeng OS បានចាប់ធ្វើឡើងតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ដែលជាផ្លូវក្រោយទុកត្រៀមដោះស្រាយបញ្ហាចាំបាច់បែបនេះ ហើយប្រសិនណាការចរចារវាង Hauwei និង ក្រុមហ៊ុន Google របស់អាមេរិកមិនទទួលបានលទ្ធផលវិជ្ជមាននោះគ្រប់យ៉ាងក៏នឹងសម្រេចធ្វើដូចក្រុមហ៊ុនចិនបានគ្រោងទុក ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី