ចិន ប្រកាសថ្កោលទោសការបើកឆ្លងកាត់របស់នាវាចម្បាំងសហរដ្ឋអាមេរិកនៅសមុទ្រចិនខាងត្បូង

14030

រដ្ឋាភិបាលក្រុងប៉េកំាង នៅថ្ងៃច័ន្ទនេះ បានធ្វើការថ្កោលទោសការបើកឆ្លងកាត់នៃនាវាចម្បាំងអាមេរិកមួយគ្រឿង នៅជិតប្រជុំកោះមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដោយចាត់ទុកវាជាការរំលោភអធិបតេយ្យភាពរបស់ខ្លួន ។

បើតាមអ្នកនាំពាក្យកងទ័ពចិន កងទ័ពរំដោះប្រជាជនចិនបានបញ្ជាទៅកងកម្លាំងអាកាស និងជើងទឹកធ្វើការព្រមាននាវា USS Preble ឱ្យចាកចេញ ក្រោយពីនាវានេះបានចូលក្នុងដែនទឹកជិតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal របស់ចិនកាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ។

អ្នកនាំពាក្យដដែលនេះ បានសង្កត់ធ្ងន់ថា សកម្មភាពរបស់ភាគីអាមេរិកកំពុងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពទាំងនាវា និងនាវិកចិន ព្រមទំាងអាមេរិកផ្ទាល់ ហើយប៉ះពាល់អធិបតេយ្យភាព និងសុវត្ថិភាពរបស់ចិន ហើយថា ខ្លួនសូមប្រឆាំងដាច់ខាត។ គួរបញ្ជាក់ថា នេះជាប្រតិបត្តិការដោយកងទ័ពអាមេរិកលើកទី២ នៅសមុទ្រចិនខាងត្បូងក្នុងរយៈពេល ១ ខែមកនេះ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី