លោក គីម ជុងអ៊ុន ធ្លាប់ភ័យមិនចេះនិយាយអង់គ្លេស មុនជំនួបជាមួយលោក ត្រាំ នៅសិង្ហបុរី

67051
  • សារព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់មានការព្រួយបារម្ភខ្លាចក្រែងមិនអាចនិយាយភាសាអង់គ្លេសបានល្អជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅអំឡុងកិច្ចប្រជុំកំពូលនៅឯប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅ ។

    សារព័ត៌មានកូរ៉េខាងត្បូងផ្អែកលើអតីតមន្ត្រីជំនិតប្រធានាធិបតីលោក មូន ជែអ៊ីន គឺលោក Tak Hyun Min បានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុន បានបង្ហាញការព្រួយបារម្ភរបស់លោកប្រាប់លោក មូន នៅអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ នៅឯភូមិ Panmunjom ។

    អតីតមន្ត្រីជំនិតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ឡើងវិញពីសម្ដីលោក គីម ជុងអ៊ុន ថា៖ ” ខ្ញុំពិតជាព្រួយបារម្ភចំពោះការនិយាយភាសាអង់គ្លេសមិនសូវបានល្អ…ពីព្រោះខ្ញុំអាចនិយាយបានល្អតែភាសាអាល្លឺម៉ង់ប៉ុណ្ណោះ ” ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី