ព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid 2019 បញ្ចប់ដោយភាពជោគជ័យ

25352
  • ព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid 2019 ដែលរៀបចំដោយក្រុមហ៊ុន Kara សហការជាមួយនឹងក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា បានបញ្ចប់ ដោយជោគជ័យគួរជាទីមោទនៈ បន្ទាប់ពីធ្វើការប្រណាំង រយៈពេល ៣ ថ្ងៃ ឆ្លងកាត់ ខេត្តចំនួន ៣ គឺខេត្ត កំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចំងាយផ្លូវសរុប ៦២៤ គីឡូម៉ែត្រ ។

    លោក ហូ សិទ្ធគុណ អ្នករៀបចំព្រឹត្តការណ៍ Khmer Rally Raid បានវាយតម្លៃថា កម្មវិធី នេះ ទទួលបានជោគជ័យ ដោយមានការគាំទ្រពីបណ្តាខេត្តទាំង ៣ ជាពិសេសការចូលរួមយ៉ាងច្រើនពី កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ មកពីជាង ១០ ប្រទេស ។ លោក បញ្ជាក់ថា ចំពោះ ស្ថានភាពផ្លូវ ប្រណាំងរយៈ ៣ ថ្ងៃនេះ គឺពិបាក ដោយឆ្លងកាត់ទឹក ភក់ គ្រលុកធំៗ ចំការ និងព្រៃក្រាស់ៗ តែពួកគាត់ បានប្រើកម្លាំងអត់ធន់ បច្ចេកទេសប្រណាំង និងការមើលសៀវភៅ ផែនទី រហូតដល់ទីព្រ័ត្រ ។ អ្នករៀបចំរូបនេះ បន្ថែមថា កីឡាយានយន្ត គឺជាកីឡាមួយ ដែលកំពុងមាន ការផុសផុល និងគាំទ្រខ្លាំង ដូច្នេះហើយការបង្កើត ព្រឹត្តការណ៍ប្រណាំង ឆ្លងកាត់ឧបសគ្គ ទៅតាមទីដាច់ស្រយាលជាពិសេស តាមតំបន់អភិរក្សធនធានធម្មជាតិ វាជាចំណែកមួយជួយដាស់ តឿន សាធារណជនចូលរួមការពារ ស្រឡាញ់ និងថែរក្សាបរិស្ថាន ធនធានធម្មជាតិ ដូច្នេះហើយ ឯកឧត្តម សាយ សំអាល់ ក្រសួងបរិស្ថាន បានគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តការណ៍ ប្រណាំងយានយន្តឆ្លងកាត់ ឧបសគ្គ Khmer Rally Raid ដោយបានជួយផ្សព្វផ្សាយ តំបន់អភិរក្សធនធានធម្មជាតិ និង តំបន់អេកូទេសរច បែបធម្មជាតិផងដែរ ។

    សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid 2019 ចាប់ផ្តើមពី ថ្ងៃទី ១៧ ដល់ទី ២០ ខែឧសភា ឆ្នាំ ២០១៩ ឆ្លងកាត់ខេត្តចំនួន ៣ រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និង ខេត្តសៀមរាប លើចំងាយផ្លូវសរុបប្រមាណជាង ៦២៤ គីឡូម៉ែត្រ ដោយមានក្រុមម៉ូតូប្រណាំងចំនួន ២០ គ្រឿង ក្រុមរថយន្ត ចំនួន ២៨ គ្រឿង និងរថយន្ត Service ចំនួន ១៥ គ្រឿងនោះ បានធ្វើពីធី បិទជា ផ្លូវការ នៅ Pub Street ខេត្តសៀមរាប ក្រោវត្តមាន ឯកឧត្តម នេត្រ ភត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញចូលរួមបិទ និងបំពាក់មេដាយជូនកីឡាករ កីឡា ការិនីជ័យលាភីផងដែរ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី