អ្នកចាត់ការជម្រើសជាតិកម្ពុជា Honda សម្រេចចែកផ្លូវជាមួយក្លឹប Melbourne របស់អូស្ត្រាលីហើយ

7296

ក្លឹប Melbourne Victory បានប្រកាសចែកផ្លូវគ្នាជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Keisuke Honda ហើយ បន្ទាបពីអតីតកីឡាកររបស់ក្លឹប AC Milan រូបនេះចំណាយរយៈពេល ១ រដូវកាលកន្លងមកនេះ ។

ប្រធានក្លឹប Melbourne លោក Trent Jacobs បាននិយាយថា៖ ” យើងសំណាងណាស់ដែលបានគាត់ (ហុងដា) មកចូលរួមជាមួយយើងនៅ Melbourne Victory ក្នុងរដូវកាលនេះ (២០១៨/២០១៩) ។ គាត់មានទេពកោសល្យដ៏មិនគួរឱ្យជឿនៅលើទីលាន ” ។ សម្រាប់ ហុងដា វិញក៏បានបង្ហាញមោទនភាពដែលបានលេងនៅក្លឹបអូស្ត្រាលីមួយនេះ ហើយអរគុណដល់អ្នកគាំទ្រផងដែរ ។ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាខាងលើបញ្ជាក់ការចាកចេញពេលនេះសម្រាប់អាជីពនៅថ្ងៃបន្ទាប់ ប៉ុន្តែនឹងមិនភ្លេចពេលវេលារបស់គាត់នៅ Melbourne Victory ឡើយ ។

សូមបញ្ជាក់ឱ្យដឹងផងដែរថា  Keisuke Honda បានបង្ហាញខ្លួនចំនួន ២៣ លើកឱ្យក្លឹប Melbourne Victory ក្នុងរដូវកាលនេះ ដោយរកគ្រាប់បាល់បាន ៨ គ្រាប់ និងជួយឱ្យក្លឹបនេះឈរនៅលេខ ៣ ក្នុងតារាងក្របខ័ណ្ឌ A-League ផងដែរ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី