ញ៉ាក់សាច់!!! តារាកំប្លែង ខ្ញុង ប្ដូររថយន្តសេរ៊ីទំនើប Land Cruiser តម្លៃរាប់ម៉ឺនដុល្លារ

19514

កាលពីពេលថ្មីៗនេះតារាកំប្លែងអ្នកនាង ខ្ញុង បានបង្ហាញរថយន្តស៊េរីទំនើប Land Cruiser តម្លៃរាប់ម៉ឺនដុល្លារដែលនាងទើបនឹងដូរសេ៊រីជាមួយនឹងការអះអាងថា នេះជាញើសឈាមរបស់នាងដែលបានខិតខំប្រឹងប្រែងកន្លងមក ។

ពិតជាមិនធម្មតាឡើយសម្រាប់តារាកំប្លែងដែលមានឈ្មោះពិតថា ស្រេង សុកាន់ដា ដោយពេលនេះនាងកាន់តែមានជីវភាពរស់នៅហ៊ឺហាគួរឱ្យសរសើររហូតបានទិញរថយន្តទំនើបដែលមានតម្លៃរាប់ម៉ឺនដុល្លារដូចបំណងដែលខ្លួន និងគ្រួសារបានប្រាថ្នា ។ តារាកំប្លែងស្រីរូបនេះបានអះអាងថា ខ្លួននិងគ្រួសារបានខំប្រឹងស្ទើរស្លាប់ស្ទើររស់ហើយទើបទទួលបានលទ្ធផលបែបនេះ ។ ជាមួយគ្នានោះដែរតារាកំប្លែងស្រី ខ្លុង ក៏ទទួលបានការសាទរចំពោះភាពជោគជ័យរបស់នាង និងគ្រួសារផងដែរ ។

ក្រៅពីតារាកំប្លែង ខ្ញុង ក៏ជាតារាចម្រៀងនៅក្នុងផលិតកម្មថោន និងបានចូលរួមសម្តែងរឿងជាច្រើន ហើយក្រៅពីការងារសិល្បៈនាងក៏មានមុខរបរបន្ទាប់បន្សំដែលមានដូចជាការលក់ដីឡូត៍ ផលិតផលរក្សាសម្រស់ និងសាច់ក្រក ជាដើមដែលទាំងនេះគឺជាប្រភពចំណូលដ៏រឹងមាំរបស់នាង ។ ពេលនេះគេអាចនិយាយបានថា តារាកំប្លែង ខ្ញុង មិនត្រឹមជោគជ័យលើអាជីព និងរបររកស៊ីទេ សូម្បីតែជីវិតស្នេហារបស់នាងក៏មានសេចក្តីសុខមិនធម្មតាដែរ ក្រោយពីនាងភ្ជាប់ស្នេហ៍ជាមួយតារាកំប្លែងនាយកៃដ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី