សង្ខេបលទ្ធផលការប្រកួតពានរង្វាន់ លីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី ៨ តើមានអ្វីប្រែប្រួលខ្លះ?

7113

ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា នាសប្តាហ៍ទី ៨ ជើងទី១ រដូវកាល ២០១៩ កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ស្មើគ្នាជាមួយក្រុមភ្ញៀវ បឹងកេត ២ ទល់ ២ ខណៈម្ចាស់ផ្ទះ ៥ ក្រុមផ្សេងទៀត គឺក្រុមសូលទីឡូអង្គរយកឈ្នះភ្នំពេញក្រោន ១ ទល់០ , វិសាខា យកឈ្នះ យុវជនបាទី ៥ ទល់ ១, ណាហ្គាវើល ឈ្នះ អង្គរថាយហ្គឺរ ៤ ទល់ ០, អគ្គស្នងការដ្ឋាន នគរបាលជាតិ យកឈ្នះ អគ្គិសនីកម្ពុជា ១ ទល់ ០, គីរីវង់សុខសែនជ័យ ឈ្នះ ក្រសួងការពារជាតិ ៤ ទល់ ១ និង អាស៊ីអឺរ៉ុប យូណាយធីត យកឈ្នះ ក្រុមខេត្តកំពង់ចាម ៥ ទល់ ០ ។

ចំពោះលទ្ធផលស្មើគ្នា ២ ទល់ ២ របស់ព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យក្រុមដែលធ្លាប់ឈរលើកំពូលតារាងបណ្តោះអាសន្នជាច្រើនសប្តាហ៍មកនេះ ធ្លាក់មកឈរនៅនៅលេខ ២ វិញ ដោយ ៨ ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ឈ្នះ  ៦ប្រកួត ស្មើ ២ ប្រកួត មាន​២០ ពិន្ទុ ។ ចំពោះក្រុមណាហ្គាវើល បានឡើងមកគ្រប់គ្រងលើកំពូលតារាងបណ្តោះអាសន្នវិញ បន្ទាប់ពីឆ្លងកាត់ ៨ ប្រកួត ឈ្នះ ៧ ប្រកួត និងចាញ់ ១ ប្រកួត មាន ២១ ពិន្ទុ ខណៈក្រុមវិសាខា នៅតែរក្សាចំណាត់ថ្នាក់លេខ ៣ ដដែល ដោយ ៨ ប្រកួតរបស់ខ្លួន ឈ្នះ ៦ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ១ ប្រកួតមាន ១៩ ពិន្ទុ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា រដូវកាល ២០១៩ នេះប្រើប្រាស់រូបមន្តសន្សំពិន្ទុសុទ្ធចំនួន ២ ជើង សរុបក្នុងមួយក្រុមមាន ២៦ ប្រកួត ហើយក្រុមណាដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់តំណែងជើងឯកតែម្តង ៕

តារាងពិន្ទុ MCL ប្រចាំសប្ដាហ៍ទី ៨៖

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី