អង្កា NASA បង្ហាញរូបភាពកន្លែងដែលយានអវកាស អ៊ីស្រាអែល ធ្លាក់ខ្ទេចលើផ្ទៃព្រះច័ន្ទ

23687

ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញរូបភាពកន្លែងដែលយានអវកាសអ៊ីស្រាអែលបានធ្លាក់ នៅកំឡុងពេលព្យាយាមចុះចតកាលពីខែមេសាកន្លងទៅ នៅលើផ្ទៃឋានព្រះច័ន្ទ ។

យានអវកាស បឺរ៉េសស៊ីត របស់អ៊ីស្រាអែល ត្រូវបានគេបាញ់បញ្ជូនចេញពីផែនដី តាមរយៈគ្រាប់រ៉ុក្កែត ហ៊្វលខុន ៩ របស់ក្រុមហ៊ុនអវកាសអាមេរិក ស្ពេសអិច កាលពីខែកុម្ភៈ ហើយការចុះចតបរាជ័យរបស់វា គឺបង្កឡើងដោយកូដឃ្លាបញ្ជាមួយ ដែលត្រូវបានវាយបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់យានអវកាស ហើយក៏បណ្តាលឲ្យម៉ាស៊ីនរបស់វារលត់មុនពេលកំណត់ ។

រូបភាពខាងលើត្រូវបានយាន លូណា រីខុនណៃសិន អរប៊ីតធើ ហៅកាត់ថា LRO ថតយកពីទីអវកាសនៅរយៈកម្ពស់ ៩០ គីឡូម៉ែត្រពីផ្ទៃរបស់ព្រះច័ន្ទ ស្របពេលដែលវាបានគោចរឆ្លងកាត់ពីលើទីតាំង ដែលយាន បឺរ៉េសស៊ីត របស់ប្រទេសអ៊ីស្រាអែលត្រូវបានបញ្ជាឲ្យចុះចតកាលពីថ្ងៃទី ២២ ខែមេសាកន្លងទៅ គឺនៅរយៈពេល ១១ ថ្ងៃក្រោយការចុះចតបរាជ័យ ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី