Emery ៖ Mbappe ចង់ទៅ R.Madrid ណាស់ តែដោយសារ PSG ជះលុយឱ្យច្រើនពេកទើបគេមិនទៅវិញ

16620
  • អតីតគ្រូបង្វឹកក្លឹប Paris Saint-Germain លោក Unai Emery បាននិយាយថា Kylian Mbappe ចង់ចូលរួមជាមួយ Real Madrid មុនពេលដែលក្លិបយក្សរបស់បារាំងមួយនេះបានបញ្ចុះបញ្ចូលខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះឱ្យបន្តស្នាក់នៅជាមួយ ។

    Kylian Mbappe ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្រុមយក្សរបស់ក្របខ័ណ្ឌ La Liga គឺក្លឹបអធិរាជស Real Madrid មុនពេលក្រុម PSG បង្ហាញអំពីគម្រោងអនាគតថ្មីរបស់ក្លឹប ទើបបណ្ដាលឱ្យកីឡាករវ័យក្មេងរបស់បារាំងរូបនេះដក់ចិត្តក្នុងការចាកចេញទៅវិញ ។

    ទោះជាយ៉ាងណាក៏ដោយលោក Unai Emery ដែលបានដឹកនាំឱ្យ PSG ប្រមូលពានក្នុងស្រុកចំនួន ៣ កាលពីរដូវកាល ២០១៧/២០១៨ បានបង្ហាញពីបំណងប្រាថ្នារបស់ Mbappe ក្នុងការចុះហត្ថលេខាជាមួយក្លឹប Real Madrid អំឡុងពេលលោកដឹកនាំនៅ Paris Saint-Germain ។

    លោក Emery បាននិយាយប្រាប់ Cadena SER ថា៖ ” នៅចំណុចខ្លះ មនុស្សគ្រប់ៗគ្នាបានទម្លាក់រឿងទាំងស្រុងឱ្យ PSG ។ ខ្ញុំថែមទាំងនិយាយជាមួយគាត់ និងឪពុកគាត់ទៀតផង ។ គាត់ចង់ជ្រើសរើសយកក្លឹប Real Madrid គាត់ក៏មានឱកាសនៅក្លឹប Barcelona ដែរ ប៉ុន្តែគាត់ចង់ទៅ Madrid ។ ក្នុងចំណោមអ្នករាល់គ្នា យើងបានបញ្ចុះបញ្ចូលគាត់អំពីគម្រោងនៅប្រទេសបារាំង ហើយបានធ្វើឱ្យគាត់ស្នាក់នៅ ។ យើងត្រូវដាក់លុយលើតុ ហើយនោះជាអ្វីដែលយើងបានធ្វើ ” ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី