Xavi ៖ ភាពខ្លាំងរបស់ Messi មិនទាន់បានបញ្ចប់នៅឡើយទេ តែគាត់នៅសល់ពេលតែ ៤ ឆ្នាំទៀតប៉ុណ្ណោះ

14622
  • បន្ទាប់ពីបង្ហាញទម្រង់លេងកាន់តែល្អនៅរដូវកាលនេះ វិរះបុរសអេស្ប៉ាញ Xavi បានអះអាងថា Lionel Messi នៅមិនទាន់បានបញ្ចប់ភាពខ្លាំងរបស់គេនៅឡើយទេ ប៉ុន្តែអតីតខ្សែបម្រើឆ្នើមរបស់ក្លិប FC Barcelona រូបនេះបានព្រមានថាកីឡាករអាហ្សង់ទីនរូបនេះនៅសល់ពេលតែ ៣ ទៅ ៤ ឆ្នាំទៀតតែប៉ុណ្ណោះ ។

    ខ្សែប្រយុទ្ធមកពីទ្វីបអាមេរិចខាងត្បូងវ័យ ៣១ ឆ្នាំរូបនេះបានរីករាយយ៉ាងខ្លាំងជាមួយនឹងភាពជោគជ័យអស់រយៈពេលជាងមួយទសវត្សរ៍មកហើយនៅក្នុងនាមជាកីឡាករកំពូលរបស់ពិភពលោក ។ បន្ទាប់ពីរូបគេបានឈ្នះពានកីឡាករល្អបំផុតក្នុងលោក Ballons D’or ចំនួន ៥ សម័កាល និងពានរង្វាន់ផ្សេងជាច្រើនទៀតរួមទាំងជាមួយក្លឹបផងដែរ ។

    នៅរដូវកាល ២០១៨/២០១៩ នេះ Messi បន្តជួយឱ្យក្លឹប Barcelona គ្រងតំណែងជើងឯកក្របខ័ណ្ឌ La Liga ( លីគកំពូលអេស្ប៉ាញ ) ក៏ជាការលើកពានលីគ ២ រដូវកាលជាប់ៗគ្នាផងដែរ ដោយក្នុងនោះរូបគេស៊ុតបញ្ចូលទីបានចំនួន ៣៦ គ្រាប់ និង បញ្ចូនបាល់ឱ្យគេស៊ុត ( Assists ) ចំនួន ១៣ ដងក្នុងការបង្ហាញខ្លួនចំនួន ៣៤ ប្រកួត ខណះនារដូវកាលនេះ Messi ជាបេក្ខភាពកំពូលក្នុងប្រជែងយកស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុបផងដែរ ។ បើទោះបីជា Messi ក្លាយជា Top Scorer ប្រចាំទ្វីបអឺរ៉ុបយ៉ាងណាក៏ដោយ ក៏មិនអាចជួយឱ្យ Barca ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ដែរ បន្ទាប់ពីធ្លាក់ចេញត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងអាម៉ាសបំផុត បើទោះបីជាអាចយកឈ្នះក្នុងជើងទី១ លើ Liverpool រហូតដល់ ៣ៈ០ ក៏ដោយ ប៉ុន្តែនៅតែត្រូវក្រុមរបស់លោក Jurgen Klopp វាយបកទម្លាក់វិញដដែល ។

    Xavi បានប្រាប់ការសែត Sport ថា៖ ” យើងអាចទទួលជ័យជម្នះច្រើន ប៉ុន្តែវាពិតជាពិបាកក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ។ ក្រុម Barca របស់លោក Guardiola គឺល្អជាងក្រុមដទៃទៀត ហើយយើងបានឈ្នះត្រឹមតែ ២ ដងប៉ុណ្ណោះក្នុងចំណោម ៤ លើក ( ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UCL ) ។ Chelsea និង Inter បានផ្តួលយើង ។ ប៉ុន្តែត្រូវមានភាពស្ងប់ស្ងាត់ Messi របស់យើងមិនទាន់បានបញ្ចប់នៅឡើយទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី