Pulisic ៖ Hazard គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ ប៉ុន្តែខ្ញុំនឹងក្លាយជាកីឡាកររបស់ខ្ញុំ

37155
  • Christian Pulisic ត្រូវបានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាកររបស់តោខៀវ Chelsea ហើយកាលពីម្សិលមិញនេះ ខណះ កីឡាករវ័យ ២០ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្រុមតោខៀវ ។

    Chelsea បានចំណាយប្រាក់ចំនួន ៥៨ លានផោនដើម្បីបញ្ចុះបញ្ចូលឱ្យក្រុម Borussia Dortmund លក់ខ្សែបម្រើស្លាបឆ្នើមសញ្ជាតិអាមេរិករូបនេះ តាំងពីទីផ្សាដោះដូរកីឡាករនាខែមករាមកម្លេះ ។ ខណៈពេលដែល Eden Hazard ត្រូវបានគេរំពឹងថា នឹងផ្លាស់ទៅកាន់ក្លឹបអធិរាជស Real Madrid នៅរដូវក្តៅនេះ ដោយឡែកឯអ្នកគាំទ្រជាច្រើនបានចាប់ផ្តើមនាំគ្នានិយាយអំពីសមត្ថភាពរបស់ Pulisic ថាតើអាចទៅជំនួសតំណែងរបស់ Hazard នៅក្នុងក្លឹបតោខៀវបានដែរឬទេ?

    ទោះជាយ៉ាងណា Pulisic ក៏បាននិយាយអំពី Hazard ផងដែរថា៖ ” Eden គឺជាកីឡាករដ៏អស្ចារ្យ យើងទាំងអស់គ្នាបានដឹងគ្រប់ៗគ្នា ។ ប្រសិនបើខ្ញុំអាចលេងជាមួយគាត់ ខ្ញុំនឹងសប្បាយចិត្តជាងនេះ ។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែខ្ញុំនឹងក្លាយជាកីឡាកររបស់ខ្ញុំ ហើយធ្វើបានល្អបំផុតតាមដែលអាចធ្វើទៅបាន ” ៕

    ដោយ៖​ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី