កប់!! Ford បញ្ចេញគំរូរថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនី សាកថ្មម្ដងជិះបាន ៦០០ គ.ម

16805

យោងតាមគេហទំព័រ Autocar បានឱ្យដឹងថា ក្រុមហ៊ុន Ford នឹងផលិតរថយន្ត SUV ដែលដំណើរការដោយថាមពលអគ្គិសនីដំបូងបង្អស់របស់ខ្លួនដែលបំផុសរូបរាងតាមរថយន្តស្ព័ររថយន្ត Ford Mustang ។

គំរូរថយន្ត Mach-E

រថយន្តប្រភេទ SUV អគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Ford នោះមានឈ្មោះថា ” Mach-E ” ដែលក្រុមហ៊ុនអាមេរិកខាងលើនឹងបង្ហាញជាគំរូរថយន្តនៅចុងឆ្នាំ ២០១៩ ហើយដាក់លក់នៅក្នុងឆ្នាំ ២០២០ តែម្តង ។ Mach-E នឹងត្រូវរចនាលើគ្រោងឆ្អឹងដែលអនុញ្ញាតឱ្យវាគាំទ្រលើប្រព័ន្ធប៉ុងមួយក៏បានប៉ុងពីរក៏បាន ខណៈវានឹងក្លាយជាគូប្រជែងរបស់រថយន្ត Tesla Model Y ។

គំរូរថយន្ត Mach-E

បច្ចុប្បន្នក្រុមហ៊ុន Ford មិនទាន់បង្ហាញពីលក្ខណៈសម្បត្តិលម្អិតពី Mach-E នៅឡើយទេ តែបានអះអាងថា វាអាចធ្វើដំណើររហូតដល់ទៅចម្ងាយ ៥៩៥ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង ខ្លាំងជាងម៉ូដែល Tesla Model X (៥៦៤ គីឡូម៉ែត្រ) និង Jaguar I-Pace (៤៧០ គីឡូម៉ែត្រ) ទៅទៀត ៕

រថយន្ត Jaguar I-Pace
រថយន្ត Tesla Model X

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី