ក្ដៅៗ!!! លេចលឺពត៌មានថា លោក Pep Guardiola ចុះកុងត្រា ៤ ឆ្នាំទៅដឹកនាំ Juventus

5668

លេចលឺព័ត៌មានក្ដៅៗនៅថ្ងៃនេះគឺទាក់ទងទៅនឹងអនាគតរបស់លោក Pep Guardiola ដោយលោកសម្រេចចែកផ្លូវជាមួយក្លឹប Manchester City ហើយ ខណះរូបលោកបានយល់ព្រមទៅដឹកនាំក្លឹប Juventus ដោយបានចុះកុងត្រារយៈពេល ៤ ឆ្នាំ ។

ការធ្លាយពត៌មាននេះគឺមានប្រភពចេញពីប្រព័ន្ធផ្សព្វផ្សាយនៅអ៊ីតាលី ហើយវាកើតឡើងភ្លាមៗក្រោយលោក Massimiliano Allegri ដើរចេញពីក្លឹប Juventus បន្ទាប់ពីជួយក្រុមលើកពានក្របខណ្ឌ Serie A ចំនួន ៥ រដូវកាលជាប់គ្នាក្នុងការដឹកនាំរបស់លោក ៥ ឆ្នាំ ។ ប៉ុន្តែលោក Pep Guardiola ធ្លាប់បានបដិសេធម្ដងរួចមកហើយថា លោកនឹងបន្តដឹកនាំក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League យ៉ាងហោចណាស់ក៏ចំនួន ២ រដូវកាលទៀត ។

ទោះជាយ៉ាងណាក៏ដោយក៏ប្រភពនៅអ៊ីតាលីបានអះអាងយ៉ាងច្បាស់ថា អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានជួបជាមួយប្រធានផ្នែកកីឡាលោក Fabio Paratici នៅទីក្រុង Milan នឹងព្រមព្រៀងទៅដឹកនាំនៅទីនោះបាត់ទៅហើយ ។ ទោះបីជាក្រុមមេឃខៀវ ប្រមូលពានក្នុងស្រុកទាំងអស់របស់អង់គ្លេសយ៉ាងណាក្ដី ប៉ុន្តែពួកគេនៅតែខកចិត្តដែលបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League សារជាថ្មីត្រឹមវគ្គ ៨ ក្រុមចុងក្រោយ ។

សូមបញ្ជាក់ផងថា Manchester City ក៏អាចអត់កៅអីក្របខ័ណ្ឌ UEFA Champions League រដូវកាលក្រោយផងដែរ ប្រសិនបើចាញ់ក្ដីតវ៉ាជាមួយក្របខ័ណ្ឌ UEFA ជុំវិញការរំលោភច្បាប់តុល្យភាពហិរញ្ញវត្ថុ ។ ភាពមិនច្បាស់លាស់សម្រាប់កៅអីទ្វីបអឺរ៉ុបនេះហើយ ដែលអាចជម្រុញឱ្យលោក Guardiola ចង់ចាកចេញពីកីឡដ្ឋាន Etihad ក៏ថាបានដែរ ៕

ដោយ៖ តារា

ប្រភព :
SPORTbible
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី