បិតាស្ថាបនិក Facebook លោក Mark Zuckerberg ប្រឈមត្រូវគេបណ្ដេញចេញពីតំណែងជា CEO

14067

លោក Alex Stamos ជាបុគ្គលដែលជិតស្និទ្ធជាមួយអ្នកបង្កើត Facebook បានលើកឡើងថា លោក Mark Zuckerberg កាន់តំណែងច្រើន និងមានឥទ្ធិពលខ្លាំងពេកនៅក្នុងរចនាសម្ព័ន្ធ Facebook ដូចនេះថ្នាក់ដឹកនាំក្រុមហ៊ុនគួរតែពិចារណារកអ្នកមកស្នងតំណែងធំជានាយកប្រតិបត្តិជំនួសលោក Mark វិញ ។

លោក Alex Stamos

អតីតប្រធានផ្នែកសុវត្ថិភាពធំជាងគេក្នុង Facebook រូបនេះបានបន្តទៀតថា ប្រការដែលបន្ថយតួនាទីនេះគឺគោលបំណងចង់ឱ្យលោក Mark ផ្ដោតលើអ្វីដែលគាត់ចូលចិត្តធ្វើដូចកាលពីមុន ។ ប្រសិនបើអនុញ្ញាតឱ្យស្ថាបនិកបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពរូបនេះដកឃ្លាពីការងារដ៏ច្រើនសម្បើមដូចរាល់ថ្ងៃនេះ អាចជួយឱ្យគាត់ផ្ដោតលើការរៀបចំផលិតផលថ្មីជាស្នាដៃគាត់ផ្ទាល់ និងបង្កើតឱ្យមានវប្បធម៌ថ្មីនៅក្នុងក្រុមហ៊ុនកាន់តែរីកចម្រើន ។ បច្ចុប្បន្ននៅមិនទាន់ការប្រជុំសម្រេចថា នឹងបន្ថយតំណែងរបស់លោក Mark Zuckerberg បានយ៉ាងណានោះទេ ក៏ប៉ុន្តែបេក្ខភាពឈានមុខគេដែលអាច នឹងជំនួសតំណែងបានមានដូចជាលោក Brad Smith ដែលជាបុគ្គលមានឥទ្ធិពលម្នាក់ក្នុងក្រុមហ៊ុន Microsoft បានឯណោះវិញ ។

លោក Mark Zuckerberg

បន្ថែមលើនេះទៀតលោក Jason Calacanis អ្នកបណ្ដាក់ទុនលើផ្នែកបច្ចេកវិទ្យាមួយរូបក៏ធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានស្ថានីយទូរទស្សន៍ CNBC ថា សមត្ថភាពដោះស្រាយនឹងវិបត្តិរបស់លោក Mark គឺអន់ណាស់ ហើយបានបន្ថែមថាដល់វេនដែលអ្នកស្រី Sheryl Sandberg ដែលបច្ចុប្បន្នមានតំណែងជាប្រធានប្រតិបត្តិ ឡើងធ្វើជានាយកប្រតិបត្តិវិញម្ដង ។ ហ្វេសប៊ុកបានកើតមានបញ្ហាធំក្រោយពីមានការរាយការណ៍ថា ក្រុមហ៊ុនស្រាវជ្រាវ Cambridge Analytica អាចចូលមើលទិន្នន័យគណនីហ្វេសប៊ុកចំនួន ៥០ លានគណនី មុនការបោះឆ្នោតរើសប្រធានាធិបតីនៅឆ្នាំ ២០១៦ ។

លោក Brad Smith

លោក Jason ដែលជានាយកប្រតិបត្តិនៃ Insider.com និងជាអ្នកបណ្ដាក់ទុនលើសេវាកម្ម Uber បាននិយាយថា ទង្វើរបស់លោក Mark គឺបង្ហាញពីការបរាជ័យលើភាពជាអ្នកដឹកនាំ និងបានលើកសរសើរលោកស្រី Sheryl ថាអាចដោះស្រាយលើបញ្ហាបែបនេះបានល្អជាងលោក Mark ៕

អ្នកស្រី Sheryl Sandberg

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី