ផ្លូវការ!!! Nacho បន្តកុងត្រាថ្មីជាមួយ Real Madrid ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២២

7594

បើយោងតាមការសែតដ៏ល្បីរបស់អេស្ប៉ាញ Marca បានរាយការណ៍ឱ្យដឹងថា ខ្សែការពារស្លាបស្ដាំ Nacho Fernandez នឹងបន្តស្នាក់នៅជាមួយក្លឹប Real Madrid យ៉ាងហោចណាស់មួយរដូវកាលទៀត ។

ប្រភពខាងលើបានឱ្យដឹងថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះទើបតែបានចុះហត្ថលេខាថ្មីលើកិច្ចសន្យាមួយដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២២ បើទោះបីជាគេស្ថិតក្នុងចំណោមកីឡាករលេងអន់បំផុតក្នុងរដូវកាលនេះយ៉ាងណាក៏ដោយ ។ Nacho បានក្លាយជាកីឡាករទី ៣ ហើយដែលមានឈ្មោះលេងឱ្យ Real Madrid សម្រាប់រដូវកាល ២០១៩/២០២០ ។ ដោយកីឡាករ ២ នាក់ផ្សេងទៀតរួមមាន Toni Kroos ដែលបានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ខណះ Raphael Varane បានប្រកាសសម្រេចចិត្តបន្តស្នាក់នៅក្នុងកីឡដ្ឋាន Bernabeu បន្ទាប់ពីពួកគេទាំង ២ នាក់ បានបរាជ័យផ្ទេរទៅកាន់ PSG និង Manchester United ។

Nacho Fernandez គឺជាកីឡាករដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបជាច្រើនដូចជា Inter Milan , AS Roma និង Napoli ជាដើម បើទោះបីជាគាត់មានរដូវកាលដ៏អាក្រក់បំផុតនៅក្នុងអាជីពរបស់គាត់នៅ Real Madrid ក៏ដោយ ។ ដូច្នេះខ្សែការពារវ័យ ២៩ ឆ្នាំរូបនេះនឹងបន្តលេងឱ្យក្រុមអធិរាជស Real Madrid បន្តទៀត យ៉ាងហោចណាស់ក៏មួយរដូវកាលទៀតផងដែរ ៕

ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី