ឯ.ឧ ស សុខា ផ្តល់អនុសាសន៍ដល់មន្ត្រីកីឡាសិស្ស-និស្សិតក្នុងការរៀបចំការប្រកួតកីឡាសិស្សថ្នាក់ជាតិឲ្យបានល្អប្រសើរ

9331

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានជួបបានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ក្នុងការរួមចំណែកអភិវឌ្ឍផែនការសកម្មភាព និងការងារគ្រប់គ្រងជាមួយមន្រ្តី រាជការ នៃនាយកដ្ឋានអប់រំកាយកីឡាសិស្សនិស្សិត កាលពីល្ងាចម្សិលមិញ នៅសាលប្រជុំនាយកដ្ឋានអប់រំ កាយកីឡា សិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិ ។

ឯកឧត្តមបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ពិតជាថ្លែងអំណរគុណដល់ មន្រ្តី រាជការនៃនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស-និស្សិត ដែលបានខំតខិប្រឹងប្រែង ក្នុងការអភិវឌ្ឍផែនការសកម្មភាពកីឡានៅទូទៅប្រទេសកម្ពុជា ។ ឯកឧត្តមស្នើឲ្យមន្ត្រីគ្រប់រូបគប្បីត្រូវបន្តកិច្ចខិតខំពង្រឹងថែមទៀតលើវិស័យកីឡានេះឲ្យទទួលបានលទ្ធផលល្អប្រសើរជាពិសេស គឺការបណ្តុះបណ្តាលធនធានមនុស្សតាមសាលារៀន ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើឲ្យមន្ត្រី គណៈកម្មការបច្ចេកទេស ដែលត្រៀមរៀបចំការប្រកួតកីឡាសិស្ស ថ្នាក់ជាតិ នាខែក្រោយនេះ ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យព្រឹត្តិការណ៍សិស្សថ្នាក់ជាតិមួយនេះទទួល បានជោគជ័យ ។ ជាមួយគ្នានោះ ឯកឧត្តម បានលើកឡើទៀតថា ប្រសិនបើយើងចង់បានលទ្ធផលល្អប្រសើរ នាឆ្នាំ ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី ៣២ នោះ គឺយើងទាំងអស់គ្នាត្រូវតែខិតខំ ពង្រឹង បន្ថែមទៀត ។

សម្រាប់ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំនេះ ក្រសួងអប់រំបានសម្រេចដក់ ១១ ប្រភេទ កីឡា រួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ វាយកូនឃ្លីលើតុ ហែលទឹក វាយសី ការ៉ាត់តេ តេក្វាន់ដូ WT និងកីឡាតេក្វាន់ដូ ITF។ ព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិនឹងធ្វើឡើងនាថ្ងៃទី ១០ ដល់ ១៩ ខែ មិថុនា ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី