ក្រុមយុវជនមន្ទីរអប់រំខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ស្មើរគ្នា ០-០ វគ្គជម្រុះជុំទី១ នៃពានរង្វាន់ G-Park ២០១៩

12441
  • ក្រុមម្ចាស់ផ្ទះ យុវជននៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះបានត្រឹមស្មើគ្នា ០:០ ជាមួយក្រុមភ្ញៀវ ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ នៅក្នុងការប្រកួតជម្រុះជុំទី១ នៃពានរង្វាន់ G-Park យុវជនអាក្រោម ១៥ ឆ្នាំ លើកទី១ រដូវកាល ២០១៩ ។
    ក្រុមយុវជនទាំងពីរនឹងត្រូវកាត់សេចក្តីនៅជើងទី២ មួយប្រកួតទៀត ដើម្បីសម្រេចថាតើក្រុមណាជាក្រុម ខ្លាំងឡើងមកប្រកួតជុំទី២ ដែលជុំផ្តាច់ព្រ័ត្រ មាន ៦ ក្រុម ។

    សម្រាប់២ក្រុម ដែលត្រូវបានគណៈកម្មការប្រកួតរកឃើញ កាលពីពេលកន្លងទៅនោះ គឺក្រុមយុវជន អាយុក្រោម ១៥ ឆ្នាំនៃមន្ទីរអប់រំយុវជន ខេត្តកំពង់ឆ្នាំង ក្រោយទម្លាក់ក្រុមយុវជនមន្ទីរអប់រំយុវជន ខេត្តកណ្ដាល ដោយលទ្ធផលទាំងពីរជើង ១១:១ និង ១ ក្រុមទៀត គឺក្រុម U-15 ខេត្តបន្ទាយមានជ័យ ដែលបានយកឈ្នះក្រុម U-15 ខេត្តបាត់ដំបង ទាំងពីរជើង ដោយលទ្ធផល ៥:៤ ។

    ព្រឹត្តិការណ៍កីឡាបាល់ទាត់យុវជនអាយុក្រោម ១៥ ឆ្នាំនេះមានក្រុមមន្ទីរអប់រំ យុវជន និងកីឡានានាចំនួន ១០ ខេត្តបានចូលរួម ក្នុងនោះខេត្តបន្ទាយមានជ័យ, ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកណ្ដាល, ខេត្តក្រចេះ, ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ចាម, ខេត្តព្រៃវែង, ខេត្តព្រះសីហនុ និងខេត្តកំពត ដោយបែងចែកជា ២ ដំណាក់កាល ទី១៖ ការប្រកួតជម្រុះតាមខេត្ត ដោយខេត្តនីមួយៗ ត្រូវធ្វើម្ចាស់ផ្ទះម្នាក់ម្ដង និងទី២៖ក្រុមទទួលជ័យជម្នះ ៥ ក្រុម រួមទាំងក្រុមចាញ់ល្អជាងគេ ១ ក្រុមនឹងត្រូវឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រនៅកីឡដ្ឋានវិសាខា ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី