យាន Rosalind Franklin របស់អង់គ្លេសនឹងត្រូវបញ្ជូនទៅកាន់ភពអង្គារនៅឆ្នំា ២០២០ ខាងមុខនេះ

24059
  • យាន Rosalind Franklin របស់ចក្រភពអង់គ្លេស ដែលផលិតឡើងនៅចក្រភពអង់គ្លេស ត្រូវបានគេកំណត់ថា នឹងត្រូវហោះទៅភពក្រហម ឬភពអង្គារនៅខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ដែលនឹងទៅដល់ ៩ ខែក្រោយ ។

    យានរុករកនៅភពអង្គារសម្រាប់ឆ្នាំ ២០២០ របស់អឺរ៉ុបខាងលើ ត្រូវបានគេបំពាក់ឧបករណ៍វិទ្យាសាស្រ្តយ៉ាងទំនើបមួយ ដែលហៅថា Analytical Laboratory Drawer ឬ ALD ដែលដើរតួនាទីដូចជាខួរក្បាលរបស់វា ។

    បើតាមការរំពឹងទុកនោះ គេនឹងបញ្ចូនយានរុករកទៅកាន់ភពអង្គារ ដើម្បីសាកល្បងពីដី និងស្វែងរកភស្តុតាងនៃជីវិតអតីតកាល និងបច្ចុប្បន្នកាល ។ វានឹងក្លាយជាយានដំបូងគេរបស់អឺរ៉ុបនៅលើភពព្រះអង្គារ ក្រោយពេលដែលអង្គការ NASAទទួលបានជោគជ័យជាច្រើនលើក ក្នុងការការចុះចតជាច្រើននៅទីនោះ ៕

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី