ដំណឹងអាក្រក់!!! Ter Stegen នឹងត្រូវអវត្តមានក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey

12994
  • អ្នកចាំទីដៃទី១ Marc-Andre ter Stegen នឹងត្រូវអវត្តមានក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Copa del Rey ដែល Barcelona ជួបជាមួយក្លឹប Valencia ក្នុងទីក្រុង Seville ។

    Marc-Andre ter Stegen

    មូលហេតុដែលអ្នកចាំទីថ្មី Marc-Ander Stegen នឹងត្រូវខកខានការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះគឺដោយសារបញ្ហារបួសជង្គង់ ។ អ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់រូបនេះបានខកខាន ៣ ប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌ La Liga (លីគកំពូលអេស្ប៉ាញ) ដោយសារត្រូវសម្រាកព្យាបាលជង្គង់ស្ដាំ ។ ក្រុមអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថា របួសរបស់ Stegen នៅមិនទាន់ជាសះស្បើយទាំងស្រុងនៅឡើយទេ ហេតុនេះហើយទើបគេមិនអាចចូលរួមការប្រកួតផ្ដាច់ព្រ័ត្រមួយនេះនៅថ្ងៃសៅរ៍បានទេ ។

    Jasper Cillessen

    នេះមានន័យថាអ្នកចាំទីដៃទី២ Jasper Cillessen អាចមានឈ្មោះក្នុងជម្រើស ១១ នាក់ដំបូង ទោះជាមានសេចក្ដីរាយការណ៍ថាគេបានយល់ព្រមចាកចេញផ្ទេរទៅកាន់ក្លឹបយក្សរបស់ព័ទុយហ្គាល់ Benfica ក្នុងអំឡុងពេលទីផ្សាដោះដូរកីឡាករ ដែលនឹងខិតចូលមកដល់នាពេលខាងមុខនេះក៏ដោយ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី