លោក Robert Pattinson នឹងទៅជំនួសលោក Ben Affleck ក្នុងតំណែងជាតួរអង្គវីរបុរសប្រចៀវ

30199
  • យោងតាមសារព័ត៌មាន Dailymail គេបានដឹងថា តារាសម្តែងហូលីវូដវ័យ ៣៣ ឆ្នាំ លោក Robert Pattinson នឹងជំនួសលោក Ben Affleck ដោយលោកនឹងសម្តែងជាតួអង្គវីរបុរសប្រចៀវ (Batman) បន្ត សម្រាប់ខ្សែភាពយន្តវីរបុរសដ៏ល្បីនេះនាពេលអនាគត ។

    លោក Ben Affleck

    ដ្បិតថាដំណឹងផ្លូវការពុំទាន់ត្រូវបានប្រកាសតែភាគរយនៃការព្រមព្រៀងគ្នារវាងលោក Robert និងផលិតកម្ម DC Comics សឹងតែជោគជ័យ ១០០% ទៅហើយ ព្រោះលោក Ben ក៏បានចាកចេញពីការសម្តែងជាតួអង្គវីរបុរសប្រចៀវរួចហើយដែរ ។ ចំពោះការចាកចេញរបស់លោក Ben ពុំត្រូវបានគេដឹងមូលហេតុច្បាស់លាស់ទេ តែតាមប្រភពជិតដិតនឹងលោក Ben គេបានដឹងថា លោក Ben ចង់ក្លាយជាអ្នកដឹកនាំរឿងវិញ ព្រោះលោកហត់នឿយនឹងអាជីពសម្តែង ។

    លោក Robert Pattinson

    អ្នកគាំទ្រភាគច្រើនជឿថាលោក Robert នឹងអាចសម្តែងជាតួវីរបុរសនេះបានយ៉ាងល្អ ព្រោះទេពកោសល្យរបស់លោកធ្លាប់ត្រូវបានគេស្គាល់ និងដឹងច្បាស់តាមរយៈរឿង Twilight Saga រួចមកហើយ ។ គួរបញ្ជាក់ដែរថា លោក Ben បានសម្តែងជាតួអង្គវីរបុរសប្រជៀវក្នុងរឿងចំនួន ៣ រួមមានរឿង Batman V. Superman: Dawn of Justice និង Justice League ៕

    តួអង្គវីរបុរសប្រចៀវ

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី