ប្រពៃណាស់!! សមាជិកក្រុម BTS លោក J-Hope បរិច្ចាគប្រាក់រាប់សែនដុល្លាររាល់ឆ្នាំដើម្បីជួយសិស្សក្រីក្រ

12402

កាលពីពេលថ្មីៗនេះ លោក J-Hope ដែលគេស្គាល់ច្បាស់ថា ជាសមាជិកក្រុមចម្រៀងកូរ៉េដ៏ល្បីក្រុម BTS បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនប្រមាណជិត ៩ ម៉ឺនដុល្លារ ដល់អង្គការសប្បុរសធម៌ ChildFund Korea ដើម្បីជួយដល់សិស្សានុសិស្សដែលមានកង្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ។

យោងតាមសារព័ត៌មាន Allkpop គេបានដឹងថា ព័ត៌មានដែលបង្ហាញពីចិត្តសប្បុរសធម៌ដ៏ល្អរបស់លោក J-Hope ត្រូវបានបែកធ្លាយតាមរយៈការប្រកាសជាសាធារណៈរបស់សាលារៀនមួយកន្លែងដែលមានឈ្មោះថា The Gwangju Metropolitan Office of Education ។ គេបានដឹងដែរថា ប្រាក់របស់លោក J-Hope ត្រូវបានគេយកទៅជួយសម្រួលជីវភាពដល់សិស្សនិស្សិតជាច្រើននៅតាមតំបន់ផ្សេងៗគ្នាតាមរយៈការផ្តល់ជាអាហារូបករណ៍ក្នុងការសិក្សា និងការផ្តល់កន្លែងស្នាក់នៅជាដើម ។ មហាជនជាច្រើនពិតជាកោតសរសើរទឹកចិត្តលោកជាខ្លាំង ព្រោះទង្វើរបស់លោកក៏អាចរួមចំណែកក្នុងការជួយសង្គមបានមួយភាគធំផងដែរ ។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលសមាជិកក្រុមចម្រៀង BTS រូបនេះធ្វើការបរិច្ចាគប្រាក់ផ្ទាល់ខ្លួនដើម្បីជួយសម្រួលដល់សិស្សានុសិស្ស ដោយកាលពីឆ្នាំមុនលោក J-Hope ក៏បានបរិច្ចាគប្រាក់ប្រមាណជិត ១៣ ម៉ឺនដុល្លារផងដែរ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី