
យោងតាម Radio Marca គ្រូបង្វឹកក្រុម Atletico Madrid លោក Diego Simeone ត្រូវបានគេប្រទះឃើញបរិភោគអាហារពេលល្ងាចជាមួយខ្សែប្រយុទ្ធ Paulo Dybala របស់ក្លិប Juventus នៅឯភោជនីយដ្ឋាន Restaurante Kabuki ដែលពួកគេបានចំណាយពេលពេញមួយល្ងាច។
តារាឆ្នើមរបស់អាហ្សង់ទីនរូបនេះមិនត្រូវបានគេកោះហៅឱ្យមកចូលរួមការប្រកួតមិត្តភាពអន្តរជាតិឡើយដោយសារតែការព្រួយបារម្ភផ្នែកកាយសម្បទារបស់គេក្រោយពីរងរបួសជាច្រើន ។Paulo Dybala ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់មកលេងនៅក្លិប Real Madrid ប៉ុន្តែត្រូវស្ងាត់វិញ។
ទោះជាយ៉ាងណាក៏ដោយគាត់អាចនឹងចូលជាមួយក្លឹប Atletico Madrid ជំនួសវិញ។ Atletico កំពុងតែត្រៀមលក្ខណៈសម្រាប់ការចាកចេញរបស់ Antoine Griezmann ហើយខ្សែប្រយុទ្ធរបស់ក្រុម Juventus អាចជាអ្នកជំនួសដ៏ល្អឥតខ្ចោះមួយរូបផងដែរ ៕
ដោយ៖ Dara Hunii