ការស្ទង់មតិបង្ហាញថា អ្នកគាំទ្រភាគច្រើនចង់ឱ្យ Bale,Marcelo និងតា Perez ចាកចេញពី Real Madrid

11293

តាមសារព័ត៌មានដ៏ល្បីរបស់អេស្ប៉ាញ Marca ដែលមានមនុស្សប្រមាណ ៣៣ ម៉ឺននាក់បានចូលរួមបោះឆ្នោតបញ្ចេញមតិលើកម្រិតលេងរបស់កីឡាករក្លិប Real Madrid ម្នាក់ៗ ។ ហើយភាគច្រើននៃអ្នកបោះឆ្នោតបានវាយតម្លៃថា កម្រិតលេងរបស់កីឡាករម្នាក់ៗបានធ្លាក់ចុះ និងលេងមិនបានល្អ ។

អ្នកបោះឆ្នោតភាគច្រើនបានវាយតម្លៃថា កម្រិតលេងរបស់កីឡាករ Gareth Bale ធ្លាក់ចុះខ្លាំងជាងគេនៅក្នុងក្រុម ខណៈ Marcelo , Toni Kross , Isco និងកីឡាករ Marco Asensio ដែលជាកីឡាករជម្រើស ១១ នាក់ដំបូងក៏ត្រូវវាយតម្លៃថាធ្លាក់ទម្រង់លេងផងដែរ ។ ចំណែកឯ Thibaut Courtois , Dani Carvajal , Sergio Ramos , Raphael Varane , Luka Modric និង Lucas Vazquez ត្រូវបានវាយតម្លៃថាមានទម្រង់ប្រសើរ ប៉ុន្តែមិនជាល្អណាស់ណាទេ ។ រីឯ Keylor Navas , Sergio Reguilon , Karim Benzema និង Vinicius Junior បានត្រូវបានគេដាក់ចំណាត់ថ្នាក់ថា លេងបានប្រសើរជាងកីឡាករផ្សេងឯទៀត ។

តាមសារព័ត៌មាន Marca គឺមាន ៩២ ភាគរយនៃអ្នកបោះឆ្នោតទាមទារឱ្យកីឡាករ Gareth Bale ចាកចេញពីក្លឹប Real Madrid ហើយ ៧៩ ភាគរយចង់ឱ្យ Marcelo ចេញដែរ និង ៧៦ ភាគរយសម្រាប់ Isco ចាកចេញដូចគ្នា ។ ប៉ុន្តែ ៩១ ភាគរយចង់ឱ្យ Vinicius នៅបន្ត ខណះ ៩០ ភាគរយក៏ចង់ឱ្យ Brahim Diaz , Carvajal និង Reguilon បន្តនៅក្លិប Real Madrid ។ ក្នុងនោះអ្នកបោះឆ្នោតក៏បានបោះទម្លាក់លោក Florentino Perez ដែលជាប្រធានក្លឹបផងដែរ ដោយពួកគេយល់ថា លោក Perez ជាដើមហេតុធ្វើឱ្យ Real Madrid បានធ្លាក់ដល់កម្រិតនេះ ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី