វៀតណាម-រុស្ស៊ី បានចុះកិច្ចព្រមព្រៀមសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវផលិតថាមពលនុយក្លេអ៊ែរ

94505
  • លោក Aleksei Likhachev ប្រធានក្រុមហ៊ុនសាជីវកម្មនុយក្លេអ៊ែររុស្ស៊ី Rosatom និងលោក Chu Ngoc Anh រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម បានចុះអនុស្សារណៈមួយស្តីពីការអនុវត្តគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និង បច្ចេកវិទ្យានុយក្លេអ៊ែរនៅក្នុងប្រទេសវៀតណាម ។

    ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាពលោក Dmitry Medvedev នាយករដ្ឋមន្រ្តីរុស្ស៊ី និងលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម ។ តាមរយៈកិច្ចព្រមព្រៀងនៃការសាងសង់មជ្ឈមណ្ឌលនេះរួមមានរោងចក្ររ៉េអាក់ទ័រ , មន្ទីរពិសោធន៍ , ការបំពាក់ឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀត ។ បើតាមការចុះផ្សាយរបស់ Vietnam Express ក្រៅពីថាមពលនុយក្លេអ៊ែររុស្ស៊ី និងវៀតណាម ក៏បានចុះកិច្ចព្រមព្រៀងទាក់ទងនឹងប្រេង , ឧស្ម័ន , សំណង់ , ទេសចរណ៍ , ប្រព័ន្ធយុត្តិធម៌ និងទំនាក់ទំនងមូលដ្ឋានផងដែរ ។

    ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាយករដ្ឋមន្រ្តីទាំង ២ បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ , វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា , អប់រំ និងបណ្តុះបណ្តាល , វប្បធម៌ , កីឡា និងទេសចរណ៍ ដែលជាវិស័យដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍបន្ថែម ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី