Real Madrid បង្ខំចិត្តបន្តកុងត្រា ១ ឆ្នាំទៀតឱ្យ Luka Modric ក្រោមហេតុផលដ៏អស់សំណើចមួយ

15880
  • បើយោងតាមសារព័ត៌មាន Marca បានឱ្យដឹងថាក្លិបអធិរាជស Real Madrid នឹងបន្តកុងត្រាឱ្យកីឡាករ Luka Modric ដោយសារមានឃ្លាមួយនៅក្នុងកុងត្រារបស់គេបានចែងថា គេនឹងទទួលបានការបន្តកុងត្រាមួយឆ្នាំ ប្រសិនបើគេឈ្នះពានរង្វាន់ Ballon d’Or ។

    Luka Modric បានបញ្ចប់សម័យកាលគ្រងពានរង្វាន់ Ballon d’Or រយះពេល ១០ ឆ្នាំរបស់កីឡាករ Lionel Messi និងកីឡាករ Cristiano Ronaldo កាលពីខែធ្នូ ឆ្នាំ ២០១៨ ។ តារាបាល់ទាត់សញ្ជាតិក្រូអាតរូបនេះបានឈ្នះពានរង្វាន់មួយនេះក្រោយពេលដែលបង្ហាញទម្រង់លេងយ៉ាងល្អឈានដល់កម្រិតកំពូលក្នុងអំឡុងពេលប្រកួតឈ្នះពានរង្វាន់ UEFA Champions League និង ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2018 ។

    ដោយសារគេបានឈ្នះពានរង្វាន់ពាន Ballon d’Or កាលពីឆ្នាំ ២០១៨ គេនឹងទទួលបានកុងត្រាបន្ត ១ ឆ្នាំទៀតពីក្លឹប Real Madrid ។ សេចក្ដីរាយការណ៍ខាងលើក៏បានលើកឡើងដែរថា ការបន្តកុងត្រានេះនឹងធ្វើឡើងនៅដើមរដូវកាលនេះ ប៉ុន្តែដោយសារការធ្លាក់ចុះទម្រង់លេងរបស់ក្លឹបទើបញ៉ាំងឱ្យមានការពន្យារពេលចុះហត្ថលេខាបន្តកុងត្រានេះ ។

    ទន្ទឹមនឹងនេះដែរខ្សែបម្រើវ័យ ៣៣ ឆ្នាំរូបនេះមិនមែនជាកីឡាករតែម្នាក់របស់ក្លឹប Real Madrid ដែលទទួលបានការបន្តកុងត្រានោះទេ ។ ដោយក្នុងនោះរួមមានកីឡាករ Toni Kroos ដែលទើបតែបានចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេល ៤ ឆ្នាំគឺគេត្រូវបន្តលេងនៅទឹកដី Bernabeu រហូតដល់ឆ្នាំ ២០២៣ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី