ចាំគាត់អត់!! បាត់មុខមួយរយះធំ PSY ប្រកាសចេញចម្រៀងថ្មី ត្រៀមកក្រើកពិភពលោកសារជាថ្មី

9036

កាលពីពេលថ្មីៗនេះតារាចម្រៀងកូរ៉េដ៏ល្បីឈ្មោះដែលជាម្ចាស់បទដ៏ល្បី « Gangnam Style » លោក PSY បានបានប្រកាសថា លោកត្រៀមនឹងវិលមកសិល្បៈវិញ ហើយជាមួយអាល់ប៊ុមចម្រៀងថ្មីនៅខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រោយពីខកខានចេញបទថ្មីជាង ២ ឆ្នាំ ។

យោងតាមសារព័ត៌មាន Koreaboo គេបានដឹងដែរថា អាល់ប៊ុមចម្រៀងថ្មីនេះគឺជាអាល់ប៊ុមចម្រៀងទី ៩ របស់លោកផ្ទាល់ ហើយវាជាអាល់ប៊ុមទី១ របស់លោកជាមួយនឹងផលិតកម្មថ្មី P-Nation ។ ការប្រកាសការវិលមកវិញនេះដែរ ត្រូវបានធ្វើឡើងតាមរយៈការបង្ហោះសារ និងរូបថតលើគណនីបណ្តាញសង្គម SNS របស់លោកផ្ទាល់ ដែលលោកចង់ឱ្យ អ្នកគាំទ្រជួយដាក់ចំណងជើងសម្រាប់អាល់ប៊ុមថ្មីនេះ ។

ក្រៅពីការប្រកាសពីការវិលមកវិញនេះដែរលោកក៏បានបញ្ជាក់ដែរថា លោកនឹងមានការប្រគំតន្ត្រីក្នុងស្រុកទៀតផងសម្រាប់ខែកក្កដា និង សីហា ឆ្នាំ ២០១៩ នេះ ដែលសំបុត្រនៃការប្រគំតន្ត្រីរបស់លោកនឹងមានដាក់លក់នៅថ្ងៃទី ១១ ខែមិថុនាខាងមុខ ។ អ្នកគាំទ្ររបស់លោកជាច្រើនមានភាពសប្បាយរីករាយនឹងដំណឹងនេះជាខ្លាំង ហើយគេជឿថា PSY បាននឹងមិនធ្វើឱ្យអ្នកគាំទ្រខកបំណងសម្រាប់អាល់ប៊ុមចម្រៀងថ្មីនេះទេ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី