Hazard ៖ ខ្ញុំមិនគិតថាជំនួបវគ្គផ្ដាច់ព្រ័ត្រ UEL ជាប្រកួតចុងក្រោយរបស់ខ្ញុំនៅ Chelsea ឡើយ

8147

Eden Hazard គឺជាកីឡាករទិសដៅធំបំផុតសម្រាប់ក្លឹប Real Madrid នារដូវកាលនេះ ហើយបើយោងតាមសារពត៌មានល្បីៗជាច្រើនបានចុះផ្សាយថា ខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្ស៊ីករូបនេះរងចាំតែថ្ងៃប្រកាសជាផ្លូវកាលតែប៉ុណ្ណោះក្នុងការក្លាយជាកីឡាកររបស់ក្លឹបយក្សអេស្ប៉ាញមួយនេះ ។

កីឡាករវ័យ ២៨ ឆ្នាំ Eden Hazard បានក្លាយជាគោលដៅធំបំផុតរបស់ក្លឹបអធិរាជស Real Madrid អស់រយះពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីខ្សែបម្រើរូបនេះបង្ហាញទម្រង់លេងបានយ៉ាងល្អសម្រាប់ក្រុមតោខៀវ រាល់រដូវកាល ចាប់តាំងពីផ្ទេរពីក្លឹប Lille កាលពីឆ្នាំ ២០១២ ខណះនារដូវកាល ២០១៨/២០១៩ នេះ Hazard បង្ហាញការលេងកាន់តែល្អ ដោយស៊ុតបញ្ចូលទីបានចំនួន ១៦ គ្រាប់ និង Assists បាន ១៥ លើកនៅក្នុងក្របខ័ណ្ឌ Premier League ហើយរូបគេក៏ជាកម្លាំងចលករដ៏សំខាន់ផងដែរក្នុងការជួយឱ្យ Chelsea ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Europa League នារដូវកាលនេះ ។

ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រក្របខ័ណ្ឌ UEFA Europa League រវាងក្រុមតោខៀវ Chelsea ត្រូវប៉ះជាមួយក្រុមរួមលីគក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេចាត់ទុកថាជាប្រកួតចុងក្រោយរបស់ Hazard ក្នុងនាមជាមួយកីឡាករបស់ Chelsea ប៉ុន្តែត្រូវបានសាម៉ីខ្លួនគេច្រានចោលពាក្យចរចាអារ៉ាមនេះទៅវិញ ។

Hazard បានប្រាប់ RMC Sport ថា៖ ” វាជាការប្រកួតចុងក្រោយរបស់ខ្ញុំ? ខ្ញុំមិនគិតអ្វីសោះឡើយ គ្រាន់តែដើម្បីឈ្នះការប្រកួតប៉ុណ្ណោះ បន្ទាប់ពីនោះមកអ្វីៗដែលនឹងកើតឡើង ” ៕

ដោយ៖ តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី