
លោក Uli Hoeness ប្រធានក្លឹប Bayern Munich កំពុងរៀបចំកិច្ចព្រមព្រៀងដ៏ធំមួយដើម្បីចុះហត្ថលេខាលើកីឡាករសញ្ជាតិអាល្លឺម៉ង់ Leroy Sane របស់ក្លឹបមេឃខៀវ Manchester City នាទីផ្សាដោះដូរកីឡាកររដូវក្ដៅខាងមុខ នេះបើតាមការចុះផ្សាយរបស់វិបសាយកីឡារដ៏ល្បី Goal ។
លោក Hasan Salihamidzic
កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពីក្រុមម្ចាស់ជើងឯកអង់គ្លេស Manchester City បន្ទាប់ពីការលេងក្នុងនាមជាកីឡាករជម្រើសដំបូងត្រូវបានកាត់បន្ថយក្នុងយុទ្ធនាការឈ្នះពាន ៣ ក្នុងមួយរដូវកាលនេះ ដោយបង្ហាញខ្លួនជា ១១ នាក់ដំបូងបានតែ ៣០ ប្រកួតនៃការបង្ហាញ ៤៧ លើករបស់គេ ។
កីឡាករ Leroy Sane
ម្ចាស់ជើងឯកអាឡឺម៉ង់ Bayern Munich បានក្លាយជាបេក្ខភាពកំពូលក្នុងការចុះហត្ថលេខាលើ Sane បន្ទាប់ពីតារាឆ្នើមជើងចាស់ចំនួន ២ រូប គឺ Arjen Robben និង Franck Ribery បានប្រកាសចាកចេញនៅចុងបញ្ចប់រដូវកាលនេះ ។ នាយកកីឡាររបស់ក្លិប Bayern Munich លោក Hasan Salihamidzic ត្រូវបានគេសួរអំពីរបាយការណ៍ដែលបង្ហាញថា ក្រុមយក្សរបស់អាល្លឺម៉ង់មួយនេះកំពុងតាមប្រម៉ាញ់អតីតកីឡាកររបស់ក្រុម Schalke ខណះលោកមិនបានបដិសេធនឹងសំណួរនោះឡើយ ។
Arjen Robben និង Franck Ribery
លោកបានឆ្លើយនឹងសំណួរនោះថា៖ ” ខ្ញុំមិនធ្វើអត្ថាធិប្បាយលើឈ្មោះកីឡាករទេ ” ។ ប៉ុន្តែលោកបានបន្ថែមទៀតថា ការចុះហត្ថលេខាលើកីឡាករថ្មីបន្ថែមទៀតនឹងកើតមាននៅរដូវក្តៅនេះ ខណៈដែលលោក Hoeness បានត្រៀមផ្តល់ថវិកាក្នុងទីផ្សាដោះដូរកីឡាករខាងមុខនេះរហូតដល់ ២០០ លានអឺរូឯណោះ ។
លោក Hasan Salihamidzic បាននិយាយបន្ថែមថា៖ ” យើងនឹងព្យាយាមធ្វើអ្វីមួយសម្រាប់រដូវកាលថ្មី ដូច្នេះយើងត្រូវតែបញ្ជាក់ពីចំនួនប្រាក់ដែលយើងមានសម្រាប់វា ( ទីផ្សាដោះដូរកីឡាករ ) ” ៕
ដោយ៖ តារា