កាន់តែល្បីសម្រស់ សុវណ្ណឌី ធារីកា កាន់តែស្រស់ស្អាតខ្លាំង ធ្វើឱ្យអ្នកគាំទ្រមើលសឹងមិនស្គាល់

89515
  • អាចនិយាយបានថាតារាចម្រៀងវ័យក្មេង សុវណ្ណឌី ធារីកា មិនមែនជាតារាចម្រៀងក្នុងផលិតកម្មណាមួយក៏ពិតមែន តែតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពរូបភាពនេះនៅតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនដដែល ។ យ៉ាងណាមិញខណៈពេលដែលតារាចម្រៀងដែលជាពន្លកថ្មីក្នុងវិថីសិល្បៈ សុវត្ថិឌី ធារិកា កំពុងតែទទួលបានភាពល្បីល្បាញនោះគេសង្កេតឃើញថា រូបសម្បត្តិរបស់នាងហាក់បីប្រែប្លែកខុសពីមុនខ្លាំងតែម្ដង ។

    ជាក់ស្ដែងកាលពីពេលថ្មីៗនេះ បើតាមការបង្ហោះរបស់តារាចម្រៀងស្រីវ័យក្មេង សុវត្ថិឌី ធារិកា បានបង្ហាញពីដំណើរកម្សាន្តរបស់ខ្លួនទៅកាន់សមុទ្រលើកនេះ ។ ជាមួយគ្នានេះដែរអ្វីដែលធ្វើឱ្យទស្សនិកជនមានទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ គឺការតុបតែងខ្លួនរបស់នាងដោយរ៉ូបពណ៌សមើលទៅពិតជាស្អាតប្លែកតែម្ដង ។

    គួរបញ្ចាក់ដែលថា ក្នុងដំណើរកម្សាន្តលើកនេះគេសង្កេតឃើញថាមិនមែនមានតែតារាចម្រៀងវ័យក្មេងនេះនោះទេ គឺមានគ្រួសារ និងបងប្អូនជាច្រើនទៀតធ្វើឱ្យការទៅលេងសមុទ្រម្ដងនេះរឹតតែសប្បាយថែមមួយកម្រិតទៀត ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី