គ្មានផ្លូវទេ!! Man City ទាត់ចោលពាក្យចរចាអារ៉ាមដែលថាលោក Guardiola នឹងទៅដឹកនាំ Juventus

8443

ឆ្លើយតបនឹងដំណឹងចចាមអារ៉ាមចេញពីសារព័ត៌មាន អ៊ីតាលី ដែលបានចុះផ្សាយថា លោក Pep Guardiola នឹងទៅដឹកនាំក្លឹបសេះបង្កង់ Juventus នៅរដូវកាលក្រោយ ។ ពេលនេះក្លឹប Manchester City ក៏បានចេញមកទាត់ចោលពាក្យចរចាអារ៉ាមនេះ ដោយអះអាងថាលោក Guardiola នឹងបន្តនៅ Man City ដែលយ៉ាងហោចណាស់ក៏មួយរដូវកាលទៀតផងដែរ ។

អតីតអ្នកចាត់ការ Bayern Munich និង Barcelona រូបនេះបាននិយាយថា៖ ” យើងមិនអាចកាត់សេចក្តីសម្រេចថា យើងអាចឈ្នះពាន Champions League ឬអត់នៅឡើយនោះទេ ។ ទោះបីជាបានប៉ុណ្ណឹងហើយ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេសម្រាប់ខ្ញុំ ។ ជាមួយក្លឹប Barcelona យើងសំណាង ព្រោះយើងបានឈ្នះវា ២ ដងក្នុងរយៈពេល ៤ ឆ្នាំ ។ គ្រប់គ្នាគិតថា ខ្ញុំគឺជាមនុស្សពិសេស ហើយយើងត្រូវតែឈ្នះជើងឯក Champions League ” ។

សូមបញ្ជាក់ថា បន្ទាប់ពីលោក Massimiliano Allegri បានប្រកាសចាកចេញពីក្រុមម្ចាស់ជើងឯកលីគកំពូលអ៊ីតាលី នៅចុងរដូវកាលនេះ មានសារព័ត៌មានមិនតិចទេបានចុះផ្សាយថា Juventus បានទាក់ទងលោក Guardiola ឱ្យទៅដឹកនាំ ហើយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះក៏បានយល់ព្រម និងអាចចូលកាន់តំណែងជាគ្រូបង្វឹកក្លឹប Juventus នាថ្ងៃទី ១៤ ខែ មិថុនា ខាងមុខនេះ ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី