
កាលពីពេលថ្មីៗនេះអតីតសមាជិកក្រុមចម្រៀង f(x) បានបង្ហោះវីដេអូខ្លីមួយទៅលើគណនីសង្គមផ្ទាល់ខ្លួន ។ នៅក្នុងវីដេអូនោះ Sulli បានពាក់អាវខ្លីពណ៌ផ្កាឈូកដោយមិនមានពាក់អាវក្នុងនោះទេ។
សកម្មភាពរបស់តារាស្រីរូបនេះបានដាស់អារម្មណ៍អ្នកប្រើប្រាស់បណ្ដាញសង្គមជាពិសេសពលរដ្ឋកូរ៉េខាងត្បូងឱ្យមកបញ្ចេញមតិរិះគន់ មិនឈប់ឈរ។ ភាគច្រើនបានរិះគន់ថាៈ Sulli បានល្មើសសីលធម៌ និងជះឥទ្ធិពលអវិជ្ជមានដល់ក្មេងៗជំនាន់ក្រោយ។
មតិរិះគន់ធ្ងន់ៗដែលសង្កេតឃើញលើវិបសាយកូរ៉េ ដូចជា SportTV និង OSEN មានដូចជា៖ “សូម្បីតែជនបរទេសក៏មិនស្លៀកពាក់ដូចនាងដែរ Sulli បានគួរតែទៅរស់នៅព្រៃអាម៉ាហ្សូនទៅ “។ ហើយគេក៏សង្កេតឃើញមានមតិការពារមួយចំនួនដូចជា៖ “ប្រសិនបើនាងជឿជាក់នឹងធ្វើបែបនេះហើយគ្មាននរណាហាមឃាត់នាងបានឡើយ… ការស្លៀកពាក់បែបនេះអាចមិនល្អ ប៉ុន្តែ គ្រប់គ្នាមានជម្រើសរៀងៗខ្លួន “៕
ដោយ៖ សុខៈ