
លីគបាល់ទាត់កំពូលរបស់សិង្ហបុរីបានចាប់ផ្តើមឡើងវិញកាលពីថ្ងៃពុធ ដោយប្តូរឈ្មោះពី S.League ទៅជា Singapore Premier League ។ ជាមួយនឹងនិមិត្តសញ្ញាថ្មីដែលមានរូបតោកំពុងស្រែក នេះ សមាគមបាល់ទាត់សិង្ហបុរី (FAS) សង្ឃឹមថាការចាប់ពន្លកសារជាថ្មីនេះនឹងបញ្ឆេះចំណាប់អារម្មណ៍លើការប្រកួតក្នុងស្រុកឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈធំ។
ប្រធានសមាគមបាល់ទាត់សិង្ហបុរី លោក Lim Kia Tong បានមានប្រសាសន៍ក្នុងកម្មវិធីបើកនៅឯកីឡដ្ឋានជាតិសិង្ហបុរី ថា «ចក្ខុវិស័យ និងការរៀបចំថ្មីរបស់យើងនឹងជួយធ្វើឲ្យស្ថានភាពបាល់ទាត់នៅប្រទេសសិង្ហបុរីមានភាពរស់រវើកឡើងវិញ។ កីឡាករមួយចំនួនដែលនឹងធ្វើឲ្យ Singapore Premier League មានភាពប្រសើរឡើងវិញ
«ក្រុមប្រឹក្សា និងខ្លួនខ្ញុំផ្ទាល់ដឹងថាការធ្វើឲ្យលីគក្នុងស្រុកមានភាពល្អឡើងវិញគឺជាកត្តាចាំបាច់ដើម្បីឲ្យបាល់ទាត់សិង្ហបុរីរីកចម្រើនទៅមុខ។»
អនុប្រធាន FAS លោក Edwin Tong ទំនងជាសង្កត់ធ្ងន់ថា Singapore Premier League មិនមែនត្រឹមតែជាគ្រឿងតុបតែងវិស័យបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែវាជាក្របខ័ណ្ឌមួយដែលមានគោលដៅដោះស្រាយបញ្ហាស្នូលដែលកើតមានក្នុងក្របខ័ណ្ឌចាស់។លោក Tong បានពន្យល់ថា «នេះមិនត្រឹមតែជាការប្តូរនិមិត្តសញ្ញាថ្មី ឬការប្តូរឈ្មោះនោះទេ ប៉ុន្តែ Singapore Premier League គឺជាការប្រែក្លាយផលិតផលថ្មីផងដែរ»។
«ហើយជាមួយការផ្លាស់ប្តូរទាំងឡាយដែលយើងបានធ្វើឡើង វាគឺត្រូវការពេលវេលាដើម្បីឲ្យយើងអាចឃើញផ្លែផ្កា។
«វត្ថុបំណងរបស់ Singapore Premier League គឺដើម្បីបណ្តុះមូលដ្ឋាននៃការលេងបាល់ ដើម្បីធ្វើឲ្យមានអភិបាលកិច្ចល្អក្នុងវិស័យបាល់ទាត់ ដើម្បីបង្កើតអ្នកគាំទ្រដែលពុុះកញ្ជ្រោល ហើយអ្វីដែលសំខាន់បំផុតគឺដើម្បីបង្កើតច្រកមួយសម្រាប់ជ្រើសរសើកីឡារចូលក្នុងក្រុមជម្រើសជាតិ» ៕
ដោយ៖ Dara Hunii