ស្រីស្អាត​ ឡុង ថាវរី បង្អួតសម្រស់អាវវាលខ្នងដ៏សិចស៊ី ធ្វើឱ្យប្រុសៗឃើញហើយឈាមច្រមុះស្ទើរគ្រប់គ្នា

84035
  • ស្របពេលជីវភាពរស់នៅកាន់តែហ៊ឺហាគេចាប់អារម្មណ៍ឃើញស្រីស្អាត​ ឡុង ថាវរី កាន់តែមានសម្រស់ស្រស់ស្អាត ហើយការតែងខ្លួនក៏កាន់តែសិចស៊ីមិនធម្មតាដែរ ។ យ៉ាងណាមិញថ្មីៗនេះ ឡុង ថាវរី បានបង្ហាញរាងតូចស្រឡូនក្នុងឈុតសម្លៀកបំពាក់សិចស៊ីពេលនាងទៅលម្ហែនៅខេត្ត ព្រះសីហនុ ធ្វើឱ្យបុរសមិនតិចទេលួចក្នាញ់នឹងសម្រស់នាង ។

    ជាមួយនឹងខោខូវប៊យខើចខ្លី និងអាវដៃតូចពណ៌ខ្មៅព្រលែងខ្នងទទេ ឡុង ថាវរី បានបង្អួតរាងតូចស្រឡូនធ្វើឱ្យបុរសជាច្រើនលាន់មាត់សរសើរពីសម្រស់របស់តារាសម្តែងរូបនេះស្ទើរគ្រប់គ្នា ។ មានការនិយាយថា តាំងពីស្រកគីឡូមក ឡុង ថាវរី កាន់តែស្អាតជាពិសេសទម្រង់មុខរបស់នាងដូចកូនកាត់ និងខ្លះសង្ស័យថា នាងទើបនឹងកែបន្ថែមចំណុចខ្លះៗនៃទម្រង់មុខ ។

    ក្រោយពីហក់ចូលក្នុងសិល្បៈមួយរយៈ ឡុង ថាវរី កាន់តែមានការប្រែប្រួលជីវភាពរស់នៅមិនចាញ់តារាល្បីៗប៉ុន្មានឡើយ ។ នាង ងាកមកប្រើប្រាស់សម្ភារទំនើបៗដែលមានដូចជារថយន្តជាដើម ។ យ៉ាងណាមិញមួយរយៈមុនស្រីស្អាតរូបនេះទើបនឹងធ្វើពិធីឡើងផ្ទះវីឡាថ្មីដែលមានតម្លៃប្រមាណជា ៣០ ម៉ឺនដុល្លារ នៅបុរី អ័រគីដេ ដែលធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈបើកភ្នែកធំៗស្ទើរគ្រប់គ្នា ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី