នៅថ្ងៃនេះ កូនកន្ធាយក្បាលកង្កែប ចំនួនជាង ២០០ ក្បាល នឹងត្រូវលែងឱ្យចូលទន្លេមេគង្គ

39560
  • នៅថ្ងែទី ២៥ ខែឧសភា ឆ្នាំ ២០១៩ នេះ អង្គការសមាគមអភិរក្សសត្វព្រៃហៅកាត់ថា WCS បានសហការជាមួយមន្ត្រីជលផល និងតំណាងអាជ្ញាធរខេត្តក្រចេះ នឹងធ្វើការលែងកូនកន្ថាយក្បាលកង្កែប ឬ គេហៅថា ល្មិចចំនួន ២០០ ក្បាលឱ្យទៅរស់នៅក្នុងដែនជម្រកព្រៃធម្មជាតិវិញ ។

    លោក សោម ស៊ីថា ទីប្រឹក្សាគម្រោងរបស់អង្គការ WCS បានឱ្យអ្នកសារព័ត៌មានដឹងថា កូនកន្ធាយនេះវាបានញាស់នៅក្នុងសំបុកវាដែលយើងបានឃើញ និងថែទាំវាតាំងពីវានៅជាពងរហូតដល់ញាស់បានអាយុពី ១៥ ថ្ងៃដល់ ៣០ ថ្ងៃទើបយើងធ្វើពិធីលែង គឺស្ថិតនៅទីតាំងតំបន់វារស់នៅក្នុងស្រុកសំបូរខេត្តក្រចេះវិញ ។ កន្ធាយក្បាលកង្កែបជាប្រភេទសត្វកម្រនៅលើពិភពលោកដែលបានចុះក្នុងបញ្ជីក្រហមនៃ UCN ។ កាលពីឆ្នាំ ២០១៨ សត្វកន្ថាយ ក្បាលកង្កែបត្រូវបានអង្គការ WCS ចាត់ទុកថា ជាប្រភេទសត្វរងគ្រោះកាន់តែក្រទៅៗស្ទើរតែផុតពូជទៅហើយ ។ កន្លងមកសត្វកន្ធាយក្បាលកង្កែបត្រូវបានការពារថែរក្សាវាឱ្យរស់រានមានជីវិតបានប្រមាណជា ១ ម៉ឺនក្បាលមកហើយ ។ ចាប់តាំងពីឆ្នាំ ២០១៨ មកដល់ពេលនេះអង្គការ WCS បានធ្វើការលែងកូនកន្ធាយនេះបាន ៣ ដងមកហើយដែលមានចំនួន ១,០០០ កូន ។

    កន្ធាយក្បាលកង្កែបនេះអ្នកស្រុកនៅខេត្តក្រចេះរស់នៅតាមដងទន្លែមេគង្គនិយមហៅថា ល្មិច គេមិនសូវចូលចិត្តចាប់សត្វនេះបរិភោគនោះទេ ។ តែអ្វីដែលសត្វនេះចេះតែបាត់បង់ទៅៗនោះគឺដោយសារគេចូលចិត្តរកសំបុកពងវាបើជួបឃើញពងវាហើយគេនឹងយកពងវាមកបរិភោគសត្វនេះវាពងម្តងៗរាប់រយពងក្នុង ១ សំបុកៗ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី