ឆាប់ៗនេះ កម្ពុជាយើងនឹងមានឧទ្យានថាមពលពន្លឺព្រះអាទិត្យកម្លាំង ១០០ មេហ្គាវ៉ាត់

49184
  • ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានអនុម័តឥណទានសម្បទានប្រាក់ជាង ៧ លានដុល្លារជួយដល់ការអភិវឌ្ឍវិស័យថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាដោយថា គម្រោងនេះនឹងធ្វើពិពិធកម្មថាមពល និងពង្រីកការប្រកួតប្រជែងនៃសេដ្ឋកិច្ចរបស់កម្ពុជា ។

    ក្នុងសេចក្ដីប្រការព័ត៌មានមួយចេញផ្សាយកាលពីម្សិលមិញ ADB បានសរសេរខ្លួនបានអនុម័តឥណទានសម្បទានចំនួន ៧,៦៤ លានដុល្លារ សម្រាប់ជួយបង្កើតឧទ្យានថាមពលពន្លឺព្រះអាទិត្យកម្លាំង ១០០ មេហ្គាវ៉ាត់នៅខេត្តកំពង់ឆ្នាំង ។ ប្រភពដដែលសរសេរទៀតថា ទោះបីជាសព្វថ្ងៃមានការអភិវឌ្ឍវិស័យអគ្គិសនីគួរឱ្យកត់សម្គាល់ក៏ដោយក៏ប្រជាពលរដ្ឋប្រហែល ៥ លាននាក់នៅខ្វះលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់ ។

    បើតាម ABD កម្ពុជាក្នុងឆ្នាំ ២០១៨ ផលិតអគ្គិសនីបានចំនួន ២១៧៥ មេហ្គវ៉ាត់ ដែល ៦២ ភាគរយបានពីវារីអគ្គិសនី និង ៣៦ បានពីឥន្ធនៈហ្វូស៊ីល ខណៈថាមពលអគ្គិសនី បានពីពន្លឺព្រះអាទិត្យទើបមានចំនួន ១០ មេហ្គាវ៉ាត់តែប៉ុណ្ណោះ ។ បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី និង អគ្គិសនីកម្ពុជា កំពុងពិភាក្សាឱ្យមានការដាក់ដេញថ្លៃលើគម្រោងមួយនេះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី