ស្អាតហួស!!! បែកធ្លាយរូបរាងថ្មី Note 10 បំពាក់កាមេរ៉ាបញ្ឈរ ៤ គ្រាប់ និងពណ៌ឥន្ធនូ ៦ ជម្រើស

32049
  • នាពេលថ្មីៗនេះ ត្រូវបានគេប្រទះឃើញរូបភាព Render ប្លែកមួយទៀតដែលបានបង្ហាញពីស្មាតហ្វូន Galaxy Note 10 ដែលអាចបង្កប់កាមេរ៉ាបញ្ឈរ ៤ គ្រាប់ រីឯពណ៌មានជម្រើស ៦ ពណ៌សម្រាប់ជម្រើស ។

    Samsung ត្រូវបានរំពឹងថា នឹងចេញផ្សាយ Note 10 នាអំឡុងខែសីហា ដោយមានការបំពាក់នូវបន្ទះឈីបជំនាន់ក្រោយ Exynos 9825 ឈរលើឈីប Exynos 9820 កំពុងមានប្រើក្នុងទូរស័ព្ទ Galaxy S10 ។ Galaxy Note 10 រំពឹងចោះរន្ធកណ្ដាលមួយអមអេក្រង់កោងខ្លាំងពុំធ្លាប់មានពីមុនមក ។

    ការចេញលក់ផ្លូវការ ក៏ទំនងជាធ្វើក្រោយការប្រកាសរយៈពេលជាងមួយខែ ពោលគឺអាចឈានដល់ដើមខែកញ្ញា មុនថ្ងៃចេញផ្សាយទូរស័ព្ទ iPhone សេរ៊ីឆ្នាំ ២០១៩ របស់របស់ក្រុមហ៊ុន Apple ដែលជាគូរប្រកួតជែងធំរបស់ខ្លួន ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី