ក្លឹប អង្គរថាយហ្គឺរ រីករាយដែលឈុតកីឡាររដូវកាលថ្មីរបស់ខ្លួនទទួលការចាប់អារម្មណ៍ខ្លាំង

12217

លោក Yusuke Shinoda អ្នកចាត់ការក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបង្ហាញភាពសោមនស្សយ៉ាងខ្លាំងដែលឯកសណ្ឋានរដូវកាលថ្មីរបស់ខ្លួនត្រូវបានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមបាល់ទាត់ក្នុងស្រុក ហើយមានការកុម្ម៉ង់ជារឿយៗពុំដែលដាច់ ។

មិនត្រឹមតែលក់ដាច់នៅការិយាល័យឯទីរួមខេត្តសៀមរាបប៉ុណ្ណោះទេ អ្នកចាត់ការរូបនេះឱ្យដឹងថា មានការទំនាក់ទំនងពីអ្នកនៅភ្នំពេញឱ្យយកមកលក់ពេលថាយហ្គឺរធ្វើដំណើរមកប្រកួតក្រៅទឹកដីនៅភ្នំពេញទៀតផង ។ ជាក់ស្ដែងក្នុងជំនួបតទល់ណាហ្គាកន្លងទៅអាវជាង ៥០ ត្រូវបានលក់ជូនអ្នកគាំទ្រដែលភាគច្រើនពួកគេបានកក់តាមរយៈទំព័រហ្វេសប៊ុកក្លិប ។

អ្នកចាត់រូបនេះបាននិយាយថា៖ ” ដើមហេតុនាំឱ្យយើងយកអាវមកលក់នៅស្តាតចាស់ ក៏ព្រោះកន្លងមកមានប្រិយមិត្តនៅរាជធានីភ្នំពេញជាច្រើនបានផ្ញើសារចូលទំព័រហ្វេសប៊ុករបស់យើងឱ្យបើកស្តង់លក់នៅភ្នំពេញ ព្រោះជាធម្មតាស្តង់យើងមានតែនៅមុខការិយាល័យនៅសៀមរាបប៉ុណ្ណោះ ។ ក្នុងថ្ងៃនោះយើងលក់បានប្រមាណជាង ៥០ អាវផងដែរ ” ។

ជាមួយគ្នានេះអ្នកចាត់ការជនជាតិជប៉ុនដដែលបានថ្លែងអំណរគុណជាពិសេសដល់ម្ចាស់ផ្ទះ ណាហ្គាវើលដ៍ ដែលបានអនុញ្ញាតឱ្យក្រុមការងារខ្លួនដាក់ស្ដង់លក់ឯកសណ្ឋាននេះ ហើយថានេះជាការយោគយល់ដ៏គួរឱ្យគោរពពីក្រុមម្ចាស់ផ្ទះ ។ បើតាមប្រិយមិត្តធ្លាប់ទិញឯកសណ្ឋានរបស់ ថាយហ្គឺរ ឱ្យដឹងថាពួកគេសម្រេចចិត្តចំណាយថវិកាទៅលើអាវនេះក៏ព្រោះវាមានរចនាបទស្អាត តម្លៃថោកសមរម្យដែលអាចពាក់ទៅគាំទ្របាល់ទាត់ក៏បានពាក់ទៅដើរលេងខាងក្រៅក៏បាន ។ គិតមកទល់ពេលនេះឯកសណ្ឋានរបស់ អង្គរថាយហ្គឺរ ត្រូវបានគេរាយការណ៍ថាលក់បានចំនួន ១,០០០ អាវរួចមកហើយ ៕

សូមចូលរួមជាវឈុតកីឡាករបាល់ទាត់ Original របស់ក្លឹបណាមួយក៏បាននៃលីគកំពូលកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយវិស័កីឡារបាល់ទាត់កម្ពុជាយើងទាំងអស់គ្នា! ខ្មែរជួយខ្មែរ

ដោយ៖ តារា

ប្រភព :
CNCC
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី