លោក Narendra Modi បន្តជាប់ឆ្នោតជានាយករដ្ឋមន្ត្រីប្រទេសឥណ្ឌាជាលើកទី ២

16107

លោក Narendra Modi បានថ្លែងអំណរគុណដល់ប្រជាជនឥណ្ឌាទាំងអស់ដែលបានបោះឆ្នោតឱ្យលោកជាប់ក្នុងអាណត្តិជាបន្តគ្រប់គ្រងប្រទេសក្នុងរយៈពេលប្រាំឆ្នាំទៀត ។ លោកបានថ្លែងថា ជ័យជម្នះនាពេលនេះគឺបានមកដោយសារអ្នកគាំទ្រគណបក្ស Bharatiya Janata ដែលចង់បានអ្វីថ្មីសម្រាប់ប្រទេសឥណ្ឌា និងបន្តធ្វើឱ្យប្រសើរឡើង ។

គណបក្សរបស់លោកត្រូវបានគេព្យាករណ៍ថា នឹងទទួលបាន ៣០០ កៅអីក្នុងចំណោម ៥៤៣ កៅអីក្នុងរដ្ឋសភា ហើយនេះគឺជាការឈ្នះសម្លេងកៅអីច្រើនជាងការបោះឆ្នោតកាលពីឆ្នាំ ២០១៤ ។ ដោយឡែកបក្សប្រឆាំងវិញដែលមានមេដឹកនាំគឺលោក Rahul Gandhi ក៏បានទទួលស្គាល់បរាជ័យរបស់ខ្លួនផងដែរ ។

ការបោះឆ្នោតជាសាកលមួយនេះត្រូវបានគេមើលឃើញថា ជាការធ្វើប្រជាមតិមួយប្រសើរផ្នែកនយោបាយជាតិនិយមហិណ្ឌូរបស់លោកនាយករដ្ឋមន្ត្រី ដែលទទួលបានជ័យជម្នះ បើទោះជាប្រទេសនៅមានភាពអត់ការងារធ្វើច្រើន ការថយចុះនូវផលិតកម្មឧស្សាហកម្ម និង ក្តីបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ចក្នុងពេលខាងមុខក្តី តែគេសង្ឃឹមលើលោក Modi ថានឹងអាចជួយបាន ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី