
ក្លឹបត្រឹមតែជាជើងឯករងប៉ុណ្ណោះ ក្រោយប្រកួតចាញ់ក្រុមក្រចៀវខ្មៅ Valencia ក្នុងលទ្ធផល ១ ទល់នឹង ២ ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ របស់អេស្ប៉ាញ Copa Del Rey កាលពីយប់មិញនេះ ។
បើទោះបីជាប្រធានក្រុម Lionel Messi បានស៊ុតបញ្ចូលទី ១ គ្រាប់ក្ដីក៏មិនអាចជួយឱ្យក្រុមអ្នកមានបុណ្យ FC Barcelona ក្រសោបពានរង្វាន់ Copa Del Rey ជាលើកទី ៥ ជាប់ៗគ្នាបាននោះឡើយ ។ ការស៊ុតបញ្ចូលទី ២ គ្រាប់របស់កីឡាករ Kevin Gameiro និង Rodrigo បានជួយឱ្យ Valencia លើកពាន Copa Del Rey ជាលើកទី ៨ របស់ខ្លួនបន្ទាប់ពីខកខានអស់រយពេលជាង ១១ ឆ្នាំកន្លងមក ។
សូមបញ្ជាក់ផងដែរថា ការរំពឹងឈ្នះពាន ៣ ក្នុងមួយរដូវកាលរបស់ FC Barcelona ត្រូវបានរលាយជាស្ថាពរ បន្ទាប់ពីធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League និងការបរាជ័យក្នុងពាន Copa Del Rey ដោយឈ្នះតែពានរង្វាន់ក្របខ័ណ្ឌ Laliga តែមួយប៉ុណ្ណោះ ៕
ទស្សនាវីដេអូ Highlight ទាំងអស់គ្នា៖
ដោយ៖តារា