Spurs ចង់ជះលុយ ៨០ លានផោនដើម្បីទិញយកតារាឆ្នើម ២ រូបរបស់ Bournemouth នារដូវក្ដៅនេះ

14733
  • តាមសេចក្តីរាយការណ៍បានឱ្យដឹងថា គ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បានដាក់គោលដៅទិញយកកីឡាករឆ្នើមចំនួន ២ រូបដើម្បីពង្រីកក្រុមរបស់លោកនារដូវកាលក្រោយនេះ ។

    បើតាមគម្រោងរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ ៤៧ ឆ្នាំលោក Mauricio Pochettino គឺចង់បានខ្សែប្រយុទ្ធអង់គ្លេស Callum Wilson មកលេងនៅតំបន់ប្រយុទ្ធខាងមុខចាប់ដៃគូជាមួយ Harry Kane ។ ចំណែកឯខ្សែបម្រើសញ្ជាតិវែល David Brooke ក៏អាចលេងជាជំនួយដល់ខ្សែប្រយុទ្ធនៅជួរមុខផងដែរ ។ បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា Spurs ហ៊ានចំណាយលុយ ៨០ លានផោនទៅឱ្យក្លឹប AFC Bournemouth ដើម្បីនាំយកកីឡាករទាំង ២ រូបនេះ ។

    គួរជម្រាបជូនថា Tottenham ពុំបានចំណាយលុយទិញកីឡាករថ្មីម្នាក់ណាទេនៅពេលទីផ្សារដោះដូរកីឡាករទាំង ២ ដងក្នុងរដូវកាល ២០១៨/២០១៩ នេះ ។ ប៉ុន្តែក្រោយពីទទួលបានភ្លើងខៀវពីប្រធានក្លឹបលោក Daniel Levy គ្រូបង្វឹកលោក Pochettino បានក៏កំពុងសម្លឹងរកទិញកីឡាករផ្សេងៗមកបំពេញកន្លែងខ្វះខាតរបស់ខ្លួនផងដែរ ។ មានដំណឹងថាលោក Levy ឱ្យកញ្ចប់ថវិកាលើសពី ១០០ លានផោនសម្រាប់លោក Pochettino បានដើម្បីទិញកីឡាករផងដែរ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី