ព្រឺររោម!!! អ្នកណាមិនខ្លាចបើ ព្រះកាយច័ន្ទ ថតរឿងសុខៗស្រាប់តែថតជាប់ស្ដែងៗបែបនេះ

32124
  • ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយពីតារាសម្តែងស្រី និង ជាពិធីការិនីស្រស់សោភារាងស្តើងតូចច្រឡឹងដ៏មានប្រជាប្រិយភាពកញ្ញា ព្រះកាយច័ន្ទ ។ ថ្មីៗនេះកញ្ញា ព្រះកាយច័ន្ទ ក៏ទទួលបានតំណាងជាតួឯកស្រីនៅក្នុងរឿង «ពិសស្នេហ៍» ដែលនឹងកំពុងថតជាមួយនឹងតារាសម្ដែងជាច្រើនដួងផ្សេងទៀត ។

    តែអ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះកាលពីថ្មីៗនេះតារាសម្ដែងស្រី ព្រះកាយច័ន្ទ ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកខ្លួនដែលធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងដល់មហាជនតែម្តង ។ បើផ្អែកទៅលើការបង្ហោះនោះតួឯកស្រីក្នុងរឿង «ពិសស្នេហ៍» រូបនេះបានបង្ហាញពីរូបភាពស្ដែងៗដែលនាងកំពុងតែសម្ដែងស្រាប់តែឃើញអ្នកថែរក្សានៅក្នុងតំបន់នោះដែលធ្វើឱ្យនាងព្រឺសម្បុរខ្ញាក ។

    នាងបានសរសេររៀបរាប់ប្រាប់ថា៖ ” គ្រប់ទីកន្លែងតែងតែមានអ្នកថែរក្សារបស់គេតែយ៉ាងណាមិញយើងក៏បានសុំសុខសប្បាយរួចហើយលោកមិនប្រកែប្រកាន់ឡើយនៅទីនេះក៏ឮសូរបងៗអ្នកលក់ប្រាប់ថា ធ្លាប់មានអ្នកធ្វើអត្តឃាតនៅទីនេះដែរ ” ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី