បើចិនធ្វើរឿងមួយនេះតបទៅអាមេរិកវិញ នោះ Apple ប្រឈមខាតប្រាក់ ១៥ ពាន់លានដុល្លារក្នុង១ឆ្នាំៗ

75672
  • ប្រាក់ចំណេញរបស់ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក Apple អាចនឹងត្រូវធ្លាក់ចុះជិត ៣០ ភាគរយប្រសិនណារដ្ឋាភិបាលចិន សម្រេចលើការហាមប្រាមមិនឱ្យចែកចាយផលិផលរបស់ក្រុមហ៊ុនអាមេរិកមួយនេះក្នុងប្រទេសរបស់ខ្លួននៅពេលខាងមុខ ។ នេះបើយោងតាមការព្យាករណ៍ពីក្រុមការងារជំនាញក្រុមហ៊ុន Goldman Sachs ។

    អ្នកវិភាគលោក Rod Hall បានកត់សម្គាល់ឃើញថា ទីផ្សារចិនជួយនាំប្រាក់ចំណូលប្រមាណ ១៧ ភាគរយឱ្យ Apple ប៉ុន្តែក្នុងនោះប្រាក់ចំណេញមានដល់ ២៩ ភាគរយ ក៏ដោយសារកត្តាតម្លៃនៃផលិតផល ។ តាមការព្យាករណ៍ប្រសិនមានរឿងសោះកក្រោះដូចរំពឹងទុកពិតមែន នោះប្រាក់ចំណូលសុទ្ធប្រមាណ ១៥ ពាន់លានដុល្លារប្រចាំឆ្នាំនឹងត្រូវកាត់បន្ថយ ។

    Hall បានបញ្ជាក់ថា៖ ” វិនិយោគិនបានសួរនាំយើងអំពីផលប៉ះពាល់នៃប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Apple ប្រសិនចិនហាមប្រាមផលិផលរបស់ពួកគេបន្ទាប់ពី អាមេរិកប្រកាសពីការហាមឃាត់ក្រុមហ៊ុន Huawei កាលពីថ្ងៃសុក្រសប្តាហ៍មុន ” ។ លោកបន្ត៖ ” ប្រសិនមានការដាក់កំហិតក្នុងកម្រិតណាមួយពីរដ្ឋាភិបាលចិន នោះយើងមិនជឿថាក្រុមហ៊ុន Apple អាចផ្លាស់ប្តូរបរិមាណនៃការផលិតទូរស័ព្ទ iPhone ក្រៅទឹកដីចិនបានរហ័សក្នុងរយៈពេលខ្លីនោះទេ បើទោះបីជាសកម្មភាពនេះអាចផ្តល់សញ្ញាអវិជ្ជមានដល់ប្រព័ន្ធអេកូបច្ចេកវិទ្យា និង ការកាត់បន្ថយការងារក្នុងស្រុករបស់ប្រទេសចិនក៏ដោយ ” ។

    សូមរំលឹកផងដែរថា ក្រុមហ៊ុន Apple បាននៅប៉ុន្មានឆ្នាំចុងក្រោយផ្តើមមានការធ្លាក់ចុះពោល គឺមិនទទួលបានជោគជ័យធំធេងដូចអតីតកាលនោះឡើយ បន្ទាប់ពីក្រុមហ៊ុនយក្សរបស់ចិន Huawei បានសម្ញែងពីភាពរឹងមាំរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី